ប្រជាជនព័រទុយហ្គាល់ប្រឆាំងទំទាស់ការអនុម័ត្តលើកម្មវិធីថវិការត្បិតត្បៀត

(VOVworld) – នាថ្ងៃទី ២៧ វិច្ឆិកា ប្រជាជនព័រទុយហ្គាល់រាប់ពាន់នាក់បាន ប្រមូលផ្តុំនៅខាងក្រៅអាគាររដ្ឋសភានៃប្រទេសនេះ ដើម្បីប្រឆាំងទំទាស់
ការអនុម័ត្តលើកម្មវិធីថវិការត្បិតត្បៀតសំរាប់ឆ្នាំសារពើពន្ធ ២០១៣។  តំណាងនៃសហភាពពលករ ព័រទុយហ្គាល់ បានឲ្យដឹងថា៖ គេប្រឆាំង
ជំទាស់នឹងលក្ខណៈបត់បែនរបស់ក្រុមម្ចាស់បំណុលទាំង ៣ (មូលនិធិរូបីយ
វត្ថុអន្តរជាតិ IMF សហភាពអឺរ៉ុប EU និងធនាគារកណ្ដាលអឺរ៉ុប ECB) ដើម្បីទទួលបានខ្ទង់ប្រាក់ជំនួយ ដែលមានតំលៃ ស្មើនឹង ៧៨ ពាន់លានអឺរ៉ុ។ ដោយមិនអើពើដល់រលកប្រឆាំងជំទាស់របស់ប្រជាជន ក្នុងសម័យប្រជុំ
នារសៀលថ្ងៃទី ២៧ វិច្ឆិកា រដ្ឋសភាព័រទុយហ្គាល់បានអនុម័ត្តលើ សេចក្តីព្រៀងថវិការត្បិតត្បៀតពោលខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ