ប្រជាជនមីយ៉ាន់ម៉ាប្រហែល​ ៥,០០០នាក់ បានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា ដើម្បីស្វែងរកការជ្រកកោន

(VOVWORLD) - បច្ចុប្បន្ន ជនជាតិមីយ៉ាន់ម៉ាប្រហែល៥.០០០នាក់ កំពុងជ្រកកោនក្នុងទឹកដីឥណ្ឌាក្នុងតំបន់ Zokhawthar ស្រុក Champhai ភាគឦសាននៃរដ្ឋ Mizoram ជាប់ព្រំដែនជាមួយមីយ៉ាន់ម៉ា។
ប្រជាជនមីយ៉ាន់ម៉ាប្រហែល​ ៥,០០០នាក់ បានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា ដើម្បីស្វែងរកការជ្រកកោន - ảnh 1តង់មួយរបស់ជនភៀសខ្លួនមីយ៉ាន់ម៉ានៅតំបន់ Zokhawthar ស្រុក Champhai រដ្ឋ Mizoram ភាគឦសានប្រទេសឥណ្ឌា កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា។ រូបថត៖ ANI

ជនភៀសខ្លួនមីយ៉ាន់ម៉ាត្រូវស្វែងរកទីជំរកនៅក្នុងប្រទេសជិតខាងក្នុងបរិបទដែលកងទ័ពមីយ៉ាន់ម៉ារៀបចំការវាយប្រហារតាមអាកាស ប្រយុទ្ធប្រឆាំងនឹងកងកម្លាំងស្វ័យការពារប្រជាជនមីយ៉ាន់ម៉ានៅតាមបណ្តោយព្រំដែនជាមួយប្រទេសឥណ្ឌា។ អាជ្ញាធររដ្ឋ Mizoram អង្គការក្រៅរដ្ឋាភិបាល សមាគមជនMizoវ័យក្មេង និងក្រុមប្រឹក្សាភូមិបានផ្តល់អាហារ សម្លៀកបំពាក់ និងថ្នាំពេទ្យដល់ជនភៀសខ្លួនមីយ៉ាន់ម៉ាដែលកំពុងស្នាក់នៅក្នុងតង់ជាបណ្តោះអាសន្ន នៅក្នុងតំបន់ Zokhawthar៕

ប្រតិកម្មទៅវិញ

ផ្សេងៗ