ប្រជាជនរំពឹងថា មហាសន្និបាតលើកទី ១៣ នឹងដាក់ចេញរបាយការណ៍នយោបាយដ៏ត្រឹមត្រូវ
(VOVWORLD) -គណកម្មាធិការមជ្ឈឹម នីតិកាលទី ១២ នៃបក្សកុម្មុយនិស្តវៀតណាម បានបើកសន្និបាតលើកទី១១ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៣ ខែតុលា។
ទិដ្ឋភាពនៃសន្និបាត (រូបថត៖ dangcongsan.vn) |
ដូចនឹងការអះអាងរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ដែលបានថ្លែងនៅក្នុងសម័យបើក សន្និបាតលើកទី ១១ នៃ គណកម្មាធិការមជ្ឈឹមបក្ស នីតិកាលទី ១២ នោះ ប្រជាជនយ៉ាងច្រើនកុះករនៅទូទាំងប្រទេសបានរំពឹងថា សន្និបាតលើកនេះនឹងផ្ដល់មតិលើសេចក្ដីព្រៀងឯកសារ ដើម្បីមហាសន្និបាតបក្សលើកទី ១៣ អាចចេញរបាយការដ៏ត្រឹមត្រូវ ដោយផ្តោតទៅលើគោលការណ៍ និងសេចក្ដីសម្រេចចិត្តដ៏សំខាន់ៗក្នុងការកសាង និងការពារប្រទេសជាតិ។ លោក Le Vu Nguyen ប្រជាពលរដ្ឋមួយរូបមកពី ទីក្រុង Da Nang បានលើកមតិថា៖
“ក្នុងនាមជាបក្ខជនមួយរូប ខ្ញុំសង្ឃឹមថា បក្សបានផ្តោតសំខាន់លើកាងារកម្មាភិបាល ជាពិសេសគឺជ្រើសតាំងសមាជិកមជ្ឈឹមបក្ស ដែលមានសីលធម៌ និងសមត្ថភាពដឹកនាំរាល់សកម្មភាពរបស់បក្ស ក៏ដូចជារបស់ប្រទេសជាតិ ព្រមទាំងឆ្លើយតបនឹងបទបញ្ញត្តិរបស់មជ្ឈឹមដូចជា៖ បទបញ្ញត្តិអំពីភារកិច្ចធ្វើជាគំរូ និងអំពីកាងារកម្មាភិបាលផងដែរ”។
គណកម្មាធិការមជ្ឈឹម នីតិកាលទី ១២ នៃបក្សកុម្មុយនិស្តវៀតណាម បានបើកសន្និបាតលើកទី១១ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៣ ខែតុលាផងដែរ៕