|
ប្រជាជនរុស្ស៊ីចុះផ្លូវស្វាគមលទ្ធផលការបោះឆ្នោតប្រធានាធិបតី។ |
VOV-បន្តបណ្ដាការធ្វើមិទ្ទីងនិងជប់លៀងស្វាគមបេក្ខជននិងជានាយករដ្ធមន្ត្រី
Vladimir Putin ជាប់ឆ្នោតជាប្រធានាធិបតី ដំបន់ជាច្រើននៅរុស្ស៊ីបានរៀបចំពិធី
ចុះផ្លូវអំណរជ័យជំនះ។ នាថ្ងៃទី៥មិនា នៅរដ្ធធានីម៉ូស្គូបានប្រព្រឹត្តទៅពិធីមិទ្ទីង
គាំទ្រលោក Putin។ នាថ្ងៃដ៏ដែល នៅ Vladivostok និងទីក្រុងជាច្រើននៅដំបន់
Sibir បានប្រព្រឹត្តពិធីមិទ្ទីងប្រគំតូរតន្ត្រីនិងបាញ់កាំជ្រួចផ្កាស្វាគមជោគជ័យ នៃការបោះឆ្នោតប្រធានាធិបតី។ ក្នុងសេចក្តីប្រកាសនាថ្ងៃទី៥មិនា ក្រុមអ្នកសង្កេតការអន្តរជាតិឯករាជ្យបានអះអាងថា រុស្ស៊ីបានគោរពបណ្ដាល័ក្ខការណ៍
បោះឆ្នោតដោយចំហរ យុត្តិធម៍និងតម្លាភាព សមស្របនិងបទដ្ធានអន្តរជាតិ។ ថ្នាក់ដឹកនាំនៃប្រទេសជាច្រើនលើពិភពលោក ក្នុងនោះមានចិន ជប៉ុន Armenia បានផ្ញើរសារទូរលេខជូនពរចំពោះលោក Putin៕