ប្រជាជនរុស្ស៊ីបោះឆ្នោតសម្រាប់អនាគតប្រទេសជាតិ

(VOVWORLD) - នាថ្ងៃទី ១ ខែកក្កដា មណ្ឌលបោះឆ្នោតជិត ១០០,០០០ កន្លែងនៅទូទាំងប្រទេសរុស្ស៊ីបានបើកទ្វារទទួលប្រជាជនមកបោះឆ្នោតដើម្បីសម្រេចចិត្តថា ៖  យល់ព្រម” ឬ“ ប្រឆាំងជំទាស់” អំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ មាន អ្នកសង្កេតការណ៍ប្រមាណ ៥១ ម៉ឺននាក់ក៏បានចូលរួមផងដែរ។
ប្រជាជនរុស្ស៊ីបោះឆ្នោតសម្រាប់អនាគតប្រទេសជាតិ - ảnh 1 នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Mikhail Mishustin អញ្ជើញទៅបោះឆ្នោត (រូបថត៖ vov)

ប្រធានាធិបតីរុស្ស៊ីលោក V.Putin ជាធម្មតាបានទៅបោះឆ្នោតនៅមណ្ឌលបោះឆ្នោតមួយនៅក្នុងអគារនៃអង្គប្រធាននៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី។

នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Mikhail Mishustin ក៏បានធ្វើការជ្រើសរើសរបស់លោកនៅមណ្ឌលបោះឆ្នោតមួយនៅទីក្រុងម៉ូស្គូផងដែរ។

គណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាលនៃប្រទេសរុស្ស៊ីបានប្រកាសចេញនូវលទ្ធផលបឋមនៃការបោះឆ្នោតនេះ ដោយមានប្រជាជនរុស្ស៊ី ជិត ៧៣ % បានយល់ព្រមការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ រីឯប្រជាជនជិត ២៦ % នៅសេសសល់បានប្រឆាំងជំទាស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ