ប្រជាជនរុស្ស៊ីលើកតម្កើងតម្លៃដ៏ធំធេងនៃបដិវត្តសង្គមនិយមខែតុលាដ៏មហិមា
(VOVWORLD) - ក្នុងឱកាសរំលឹកខួបគម្រប់ ១០៣ ឆ្នាំនៃបដិវត្តសង្គមនិយមខែតុលាដ៏មហិមា នាព្រឹកថ្ងៃទី ៧ ខែវិច្ឆិកានៅទីលានក្រហមនៅចំកណ្តាលទីក្រុងម៉ូស្គូ គណៈកម្មាធិការកណ្តាលនៃបក្សកុម្មុយនិស្ត រុស្ស៊ី (KPRF) សភាតំណាងរាស្រ្តរុស្ស៊ី និងគណៈកម្មការនៃ KPRF នៅទីក្រុងម៉ូស្គូ រួមទាំងអង្គភាពដទៃទៀត បានរៀបចំពិធីដាក់កម្រងផ្កានិងគោរពវិញ្ញាណក្ខ័ន្ធលោកប្រធាន Vladimir I. Lenin និងនៅវិមានអនុស្សាវរីយ៍វីរៈបុរសនៃបដិវត្តនៅទីលានក្រហម។
ប្រធានបក្សកុម្មុយនីស្តនៃសហព័ន្ធរុស្ស៊ីលោក Gennady Zyuganov បានឆ្លើយបទសម្ភាសន៍ដល់សារព័ត៌មានដោយសង្កត់ធ្ងន់លើអត្ថន័យនិងតួនាទីនៃសមិទ្ធិផលនានានៃបដិវត្តខែតុលារបស់រុស្ស៊ីសម្រាប់មនុស្សជាតិទាំងអស់ (រូបថត៖ VNA) |
ថ្លែងក្នុងពិធីនោះ ប្រធាន KPRF លោក Ghenady Zuganov បានបញ្ជាក់ថា ក្នុងរយៈពេល ៣០០ ឆ្នាំកន្លងមកនេះ មិនមានព្រឹត្តិការណ៍ណាមួយដ៏អស្ចារ្យជាងបដិវត្តន៍ខែតុលារបស់រុស្ស៊ីទេ។ ក្រោមការដឹកនាំរបស់លោក Vladimir I. Lenin សំណាក់ពលកររុស្ស៊ីបានបង្កឱ្យមានព្រឹត្តិការណ៍ដ៏កក្រើកនៅលើពិភពលោក ដោយផ្តួលរំលំរបបរាជានិយមផ្តាច់ការ ដើម្បីបង្កើតរដ្ឋសូវៀតបែបថ្មីរបស់កសិករ និងកម្មករជាដើម។
លោកស្រី Laura Mikhailova សមាជិកនៃចលនាដើម្បី“ លទ្ធិសង្គមនិយមថ្មី” បានសម្តែងថា“ បដិវត្តសង្គមនិយមខែតុលាដ៏មហិមា គឺជាសមិទ្ធិផលមួយមិនត្រឹមតែសម្រាប់ប្រទេសរុស្ស៊ីប៉ុណ្ណោះទេប៉ុន្តែវាក៏សម្រាប់មនុស្សជាតិនៅលើពិភពលោកផងដែរ។ នៅក្រោមរបបសូវៀត យោងទៅតាមក្រឹត្យដែលចុះហត្ថលេខាដោយមេដឹកនាំ Lenin ស្ត្រីនិងកុមារតូចៗត្រូវបានអនុញ្ញាតឱ្យទៅវិស្សមកាលជាលើកដំបូង។ ម្យ៉ាងវិញទៀត ជាលើកដំបូងនៅលើពិភពលោក ប្រជាជនទទួលបានការអប់រំនិងការថែរក្សាសុខភាពនៅកំរិតខ្ពស់និងឥតគិតថ្លៃផងដែរ” ៕