ប្រជាជនរុស្ស៊ីអាចត្រូវបានចាក់ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ នៅខែ​កញ្ញា​ខាងមុខ

(VOVWORLD) - នៅថ្ងៃទី ១៦ ខែសីហា ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវជាតិទទួលបន្ទុកជំងឺឆ្លង និងមីក្រូជីវសាស្រ្តរបស់រុស្ស៊ី លោក Alexander Gintsburg បានឲ្យដឹងថា ប្រជាជនរុស្ស៊ីអាចត្រូវបានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ នៅពាក់កណ្តាលខែកញ្ញា។
ប្រជាជនរុស្ស៊ីអាចត្រូវបានចាក់ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ នៅខែ​កញ្ញា​ខាងមុខ - ảnh 1 វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ ១៩ របស់រុស្ស៊ី  (រូបថតៈ YONHAP / TTXVN)

លោក Alexander Gintsburg បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ នឹងប្រព្រឹត្តិទៅយឺតជាងការរំពឹងទុក ដោយសារវ៉ាក់សាំង ភាគច្រើនដែលត្រូវបានផលិត នឹងបានប្រើប្រាស់សម្រាប់ការស្រាវជ្រាវ។ បន្ទាប់មក ចំនួនវ៉ាក់សាំងនៅសល់ទើបប្រប្រាស់សម្រាប់ប្រជាជន។

ចាប់ពីខែធ្នូ ជារៀងរាល់ខែរុស្ស៊ីអាចផលិតវ៉ាក់សាំងចាប់ពី ៤ ទៅ ៥ លាន ដូស។ ដូច្នេះក្នុងរយៈពេលពី ៩ ទៅ ១២ ខែ អាចធានាបាននូវការផលិតវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ប្រទេសទាំងមូលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ