ប្រជាជនវៀតណាមគាំទ្រសារាចរណ៍ ១៦ របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល

(VOVWORLD) - ថ្ងៃទី១ មេសា ជាថ្ងៃដំបូងដែលវៀតណាមអនុវត្តសារាចរណ៍ ១៦ របស់ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលស្ដីពីការអនុវត្តវិធានការដាក់ឲ្យនៅដាច់ដោយ ឡែកសង្គមដើម្បីបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។ 
ប្រជាជនវៀតណាមគាំទ្រសារាចរណ៍ ១៦ របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល - ảnh 1 ការវាស់សីតុណ្ហភាពរាងកាយសម្រាប់អ្នកដំណើរតាមឡានក្រុង (រូបថត៖ VOV)

  ប្រជាជនអះអាងថា នេះជាគោលជំហរដ៏ត្រឹមត្រូវនិងចាំបាច់ ដោយសារក្នុងប៉ុន្មានថ្ងៃកន្លង ទៅ បរិមាណករណីឆ្លងជំងឺទាំងក្នុងប្រទេសនិងលើពិភពលោក នៅតែកើនឡើង។

        លោក Truong Thanh Son នៅទីក្រុង Lang Son ខេត្ត Lang Son ជឿ ជាក់ថា ស្មារតីសាមគ្គីនិងស្រុះចិត្តគំនិតនឹងជួយឲ្យវៀតណាមឈ្នះលើជំងឺ រាតត្បាត។

        “សារាចរណ៍នេះមានអត្ថន័យដ៏សំខាន់ សំដៅរាំងខ្ទប់និងកាត់បន្ថយ ការឆ្លងរីករាលដាលវីរុស។ ខ្ញុំគិតថា ខ្លួនមានការទទួលខុសត្រូវឃោសនា យ៉ាងសកម្មក្នុងសង្កាត់ដើម្បីអនុវត្តឲ្យបានល្អនូវសារាចរណ៍របស់នាយករដ្ឋមន្រ្តី”។

        នៅទីក្រុង Pleiku ខេត្ត Gia Lai គ្រួសារលោក Lam The Tong បាន បន្សាំនឹងទម្លាប់ថ្មីដូចទៅនឹងស្មារតីក្នុងសារាចរណ៍ ១៦ របស់នាយករដ្ឋមន្រ្តី។

        “អនុវត្តតាមការដឹកនាំរបស់នាយករដ្ឋមន្រ្តី គ្រួសារនីមួយៗដាក់ខ្លួននៅ ដាច់ដោយឡែក។ នៅពេលចេញក្រៅផ្ទះទៅទិញស្បៀងអាហារ ត្រូវតែពាក់ ម៉ាស់ ព្រមទាំងជៀសវាងការទាក់ទងប្រាស្រ័យក្នុងចម្ងាយខ្លីៗ ឬការប៉ះ ពាល់ដោយផ្ទាល់។ អ្នកទៅធ្វើការត្រូវពាក់ម៉ាស់ ហើយពេលវិលត្រឡប់ទៅ ផ្ទះវិញ ត្រូវលាងដៃឲ្យបានស្អាត”៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ