ប្រជាជនវៀតណាមគ្រប់ជាន់ថ្នាក់បរិហារទោសទង្វើខុសច្បាប់របស់ចិននៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម
|
ប្រជាជនវៀតណាមគ្រប់ជាន់ថ្នាក់ប្រឆាំងជំទាស់អំពើរបស់ចិននៅសមុទ្រខាងកើតរបស់វៀតណាម (Image: nhandan.vn) |
(VOVworld) – នាថ្ងៃទី ២០ ឧសភា តំណាងមន្ត្រីអ្នកមុខអ្នការឆ្នើមជនមានកិត្យានុភាព
ក្នុងជនជាតិសាសនានានានៅខេត្ត An Giang (ភាគខាងត្បូងវៀតណាម) បានចូលរួម
សន្និសីទឃោសនាអំពីស្ថានភាពនៅសមុទ្រខាងកើតប្រឆាំងជំទាស់ការដែលចិន
ដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 ខុសច្បាប់នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់
ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ បណ្ដាតំណាងជឿជាក់ទៅលើការដឹកនាំរបស់
បក្សរដ្ឋ ហើយ អំពាវនាវឲ្យប្រជាជនគ្រប់ជាន់ថ្នាក់តស៊ូបរិហារទោសចំពោះទង្វើខុស
ច្បាប់របស់ចិន ប៉ុន្តែ ត្រូវនឹងនរចិត្តក្នុងការតស៊ូដើម្បីការពារឯករាជ្យអធិបតេយ្យភាព
និងបូរណភាពដែនដីរបស់វៀតណាម។ នាថ្ងៃដ៏ដែល សមាគមជន ជាតិ Hoa ដែល
កំពុងធ្វើការនិងរស់នៅនៅខេត្ត Long An (ភាគខាងត្បូងវៀតណាម) បានប្រឆាំង
ជំទាស់ការដែលចិនដាក់ ស្ថានីយ៍ខួង Haiyang Shiyou 981 ខុសច្បាប់នៅតំបន់សេដ្ឋកិច្ច
ផ្តាចសមុទ្ររបស់វៀតណាម ហើយចាត់ទុកថា៖ ទង្វើរបស់ចិនគឺខុសឆ្គងនិងប្រជាជន
មានគោលបំណងមានពិភពលោកសុខសានត្រាណមួយគឺមិនដើម្បីផលប្រយោធន៍
នៃប្រទេសមួយហើយបំផ្លិចបំផ្លាញបំណងប្រាថ្នាសន្តិភាពរបស់មនុស្សលោកឡើយ។
តាមបញ្ជាការដ្ឋានប៉ូលីសសមុទ្រវៀតណាមបានឲ្យដឹងថា៖ នាថ្ងៃទី ២០ ឧសភា ចិននៅតែរក្សាសកម្មភាពនៃនាវាគ្រប់ប្រភេទចំនួន ៩០ គ្រឿងសំដៅការពារស្ថានីយ៍
ខួង Haiyang Shiyou 981។ បណ្ដានាវារបស់ចិនត្រៀមខ្លួនជាស្រេចក្នុងការបាញ់ទឹក
ក៏ដូចជាបុកទៅលើនាវាអនុវត្តច្បាប់របស់វៀតណាម។ ក្រៅពីនោះ នាវានេសាទ
សំបកដែកចំពុះ ៣ រយតោន របស់ចិនមួយចំនួនក៏បានរារាំងសកម្មភាពរបស់បណ្ដា
នាវា របស់វៀតណាមផងដែរ។ ចំពោះមុខទង្វើរបស់ភាគីចិន កំលាំងប៉ូលីសសមុទ្រ
របស់វៀតណាមបន្តឃោសនា ក៏ដូចជា ស្នើឲ្យចិនដកស្ថានីយ៍ខួងនិងបណ្ដានាវា
ការពារគ្រប់ប្រភេទចេញពីតំបន់សមុទ្ររបស់វៀតណាម។ បញ្ជាការដ្ឋានប៉ូលីស
សមុទ្ររបស់វៀតណាមបានឲ្យដឹងថា៖ ទោះបីជាពេលវេលាធ្វើសកម្មភាពលើ
សមុទ្រក្នុងរយៈពេលជាច្រើនថ្ងៃក្តី ប៉ុន្តែ កម្មាភិបាល យុទ្ធជនទាំងឡាយជានិច្ច
កាលអនុវត្តភារកិច្ច របស់ខ្លួនល្អបំផុតតាមគោលនយោបាយ ដែលបក្សរដ្ឋបាន
ដាក់ចេញ៕