ប្រជាជនវៀតណាមចំនួន ២០ ម៉ឺននាក់នឹងត្រូវចាក់វ៉ាក់សាំងកូវីដ ១៩ នៅឆ្នាំ ២០២១
(VOVWORLD) - ប្រជាជនវៀតណាមចំនួន ២០ ម៉ឺននាក់នឹងត្រូវចាក់វ៉ាក់សាំងកូវីដ ១៩ នៅឆ្នាំ ២០២១។ មូលហេតុគឺថាវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង៩២ ដែលបានចូលរួមក្នុងកម្មវិធី “វិធីសាស្រ្តទទួលយកបាននូវវ៉ាក់សាំងកូវីដ១៩ជាសកល”។
រូបថតឧទាហរណ៍ (ប្រភព៖ Formaspace) |
កម្មវិធីនេះបានដាក់គោលដៅផ្តល់វ៉ាក់សាំងចំនួន ២ ពាន់លានដូស ដល់ ២០%នៃចំនួនប្រជាជននៃបណ្តាប្រទេសសមាជិកនានានៅចុងឆ្នាំ ២០២១ ផង ដែរ។
អញ្ជើញចូលរួមក្នុងសិក្ខាសាលាណែនាំអំពីវ៉ាក់សាំងបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ត្រូវបានក្រសួងសុខាភិបាល អង្គការ Path និងស្ថានទូតអង់គ្លេសប្រចាំនៅវៀតណាម រៀបចំឡើងនាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងអភិវឌ្ឍន៍ចក្រភពអង់គ្លេស ក៏បានសន្យាគាំទ្រទឹកប្រាក់ចំនួន ៥០ លានផោន សម្រាប់ប្រទេសសមាជិកអាស៊ានដើម្បីឆ្លើយតបទៅនឹងជំងឺកូវីដ១៩។ អ្នកជំនាញបានឲ្យដឹងថា រហូតមកដល់ពេលនេះ ពិភពលោកមានវ៉ាក់សាំងចំនួន ៣៨ ប្រភេទ ដែលកំពុងតែស្ថិតក្នុងការធ្វើ តេស្តគ្លីនិក ដែលក្នុងនោះមាន ៩ ប្រភេទ កំពុងស្ថិតនៅក្នុងដំណាក់កាលធ្វើតេស្តគ្លីនិកដំណាក់កាលទី ៣ ផងដែរ។ គេរំពឹងថានៅឆ្នាំ ២០២១ យ៉ាងហោចណាស់ វៀតណាមនឹងមានមូលដ្ឋានផលិតមួយ ដែលធ្វើការធ្វើតេស្តគ្លីនិកសម្រាប់ដំណាក់កាលទី ២ និងទី ៣ ផងដែរ៕