ប្រជាជនវៀតណាមចំនួន២០លាននាក់ទទួលផលពីកញ្ចប់ប្រាក់ឧបត្ថម្ភ ធានាសន្តិសុខសង្គម

(VOVWORLD) - តាមគម្រោង កញ្ចប់ប្រាក់នេះមានតម្លៃប្រមាណ ៦១.៥៧០ពាន់លាន ដុង (ស្មើនឹង២,៦ពាន់លានដុល្លាអាមេរិក) ក្នុងនោះថវិការដ្ឋស្រូបយក ប្រមាណ១,៥ពាន់លានដុល្លាអាមេរិក។

  តាមសេចក្ដីប្រកាសរបស់រដ្ឋាភិបាលវៀតណាមស្ដីពីកញ្ចប់ប្រាក់ ឧបត្ថម្ភពលករ ធានាសន្តិសុខសង្គម ដើម្បីទប់ទល់នឹងផលប៉ះពាល់ដ៏អវិជ្ជ មាននៃជំងឺរាតត្បាត Covid-19 រដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជននិងសង្គមកិច្ច លោក Dao Ngoc Dung បានជម្រាបថា នឹងមានមុខសញ្ញាគោល នយោបាយនិងពលករប្រមាណ២០លាននាក់ទទួលផលពីកញ្ចប់ប្រាក់ឧបត្ថម្ភនេះ។

        តាមគម្រោង កញ្ចប់ប្រាក់នេះមានតម្លៃប្រមាណ៦១.៥៧០ពាន់លាន ដុង (ស្មើនឹង២,៦ពាន់លាន ដុល្លាអាមេរិក) ក្នុងនោះថវិការដ្ឋស្រូបយក ប្រមាណ១,៥ពាន់លានដុល្លាអាមេរិក។ ក្រសួងការងារ យុទ្ធ ជនពិការនិង សង្គមកិច្ចបានស្នើឲ្យផ្ដល់អាទិភាពដល់ការថែទាំសម្រាប់ជនមានគុណូប ការៈចំពោះបដិវត្តន៍ មុខសញ្ញាចំណុះការគាំពារសង្គម ជនងាយរងគ្រោះ ជនក្រីក្រ ពលករដែលត្រូវបញ្ឈប់កិច្ចសន្យាជាបណ្ដោះអាសន្ន សម្រាក គ្មានប្រាក់ខែ គ្រួសារធ្វើអាជីវកម្មដោយខ្នាតតូចៗ និងពលករបាត់បង់ ការងារធ្វើ។ ក្រុមមុខសញ្ញាទាំងនេះនឹងទទួលបានជំនួយឧបត្ថម្ភជាទឹក ប្រាក់ក្នុងរយៈពេល៣ខែ (ចាប់ពីខែមេសាដល់ខែមិថុនា)។ លោកស្រី Nguyen Thu Huong ម្ចាស់ហាងលក់ម្ហូបអាហារនៅខ័ណ្ឌ Thanh Xuan ហាណូយ បានចែករំលែកថា៖

        “ប្រសិនបើទទួលបានប្រាក់ឧបត្ថម្ភអញ្ចឹងគឺល្អណាស់។ នាបច្ចុប្បន្ន ខ្ញុំត្រូវស្នាក់នៅក្នុងផ្ទះពី១០ដល់១៥ថ្ងៃ មិនធ្វើអាជីវកម្មបាន អញ្ចឹងមិនមាន ចំណូលនោះទេ។ ឥឡូវនេះ រដ្ឋ រដ្ឋាភិបាលជួយឧបត្ថម្ភដល់ប្រជាជនយ៉ាង ដូច្នេះគឺពិតជាល្អណាស់”។

        លោក Dao Ngoc Dung រដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិង សង្គមកិច្ចបានឲ្យដឹងថា ដើម្បីប្រើប្រាស់កញ្ចប់ប្រាក់ឧបត្ថម្ភនេះប្រកបដោយ ប្រសិទ្ធភាពនិងត្រឹមត្រូវ អាជ្ញាធរតំបន់ត្រូវតែពង្រីកការទទួលខុសត្រូវក្នុង ការងារត្រួតពិនិត្យមុខសញ្ញាដែលមានលក្ខខ័ណ្ឌគ្រប់គ្រាន់ដើម្បីទទួលបានប្រាក់ឧបត្ថម្ភ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ