ប្រជាជនវៀតណាមជាង ២៨៣.០០០ នាក់ត្រូវបានចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ២ លើក
(VOVWORLD) - ក្រសួងសុខាភិបាលនៅថ្ងៃទី ១៤ ខែកក្កដានេះបានឲ្យដឹងថា ចាប់ពីថ្ងៃទី ២៧ ខែមេសារហូតមកដល់ពេលនេះ ប្រទេសវៀត ណាមបានចាក់វ៉ាក់សាំងការពារកូវីដ ១៩ ដែលមានចំនួនជាង ៤ លានដូស ក្នុងនោះប្រជាជនជាង ២៨៣.០០០ នាក់បានទទួលការចាក់វ៉ាក់សាំងគ្រប់ចំនួន ២ លើក។
គិតត្រឹមថ្ងៃទី ១៣ ខែកក្កដា ក្រសួងសុខាភិបាលបានចែកចាយវ៉ាក់សាំងចំនួន ១១ វគ្គ ដោយមានចំនួនសរុបជាង ៨,១៦ លានដូស ដល់អង្គភាពនិងមូលដ្ឋាន។ វ៉ាក់សាំងទាំងអស់ដែលបានទទួល ត្រូវបានចែកចាយដោយឈរលើគោលការណ៍យុត្តិធម៌និងតម្លាភាព ផ្តល់អាទិភាពដល់ខេត្តនិងក្រុងកំពុងមានការឆ្លងជំងឺរាតត្បាតខេត្តនិងទីក្រុងនៅតាមតំបន់សេដ្ឋកិច្ចសំខាន់ៗ ខេត្តនិងទីក្រុងដែលមានតំបន់ឧស្សាហកម្មជាច្រើន រួមទាំងខេត្តនិងក្រុងដែលមានព្រំដែន មានការផ្លាស់ប្តូរនិងការធ្វើដំណើរញឹកញាប់ និងមានច្រកព្រំដែនអន្តរជាតិ។
ដើម្បីធានាសម្រេចបាននូវគោលដៅពីរនៃការបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងនិងការអភិវឌ្ឍសេដ្ឋកិច្ចផង ក្រសួងសុខាភិបាលបានដាក់បំពេញបន្ថែមមុខសញ្ញាអាទិភាពមួយចំនួន ដើម្បីសមស្របនឹងស្ថានភាពជាក់ស្តែង៕