ប្រជាជនវៀតណាមជាង ៣៥.០០០ នាក់បានចាក់វ៉ាក់សាំងបង្ការកូវីដ ១៩

(VOVWORLD) -  នារសៀលថ្ងៃទី ២៥ ខែមីនា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានជូនដំណឹងអំពីផែនការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ នៅវៀតណាម។

ដូច្នោះ ដើម្បីធានាបាននូវគោលដៅគ្របដណ្តប់ខ្ពស់និងការចាក់វ៉ាក់សាំងប្រកបដោយសុវត្ថិភាពហើយការទទួលបានសិទ្ធិស្មើៗគ្នាសម្រាប់ប្រជាជន រដ្ឋាភិបាលវៀតណាមបានចេញសេចក្តីសម្រេចចិត្ត លេខ ២១ នៅថ្ងៃទី ២៦ ខែកុម្ភះឆ្នាំ ២០២១ ស្តីពីការទិញនិងប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដ ១៩ ដែលក្នុងនោះកំណត់ច្បាស់ក្រុមមុខសញ្ញាចំនួន ៩ ត្រូវបានផ្តល់អាទិភាពសម្រាប់ការចាក់វ៉ាក់សាំងដែលដឹកនាំដោយក្រសួងសុខាភិ បាល។

អ្នកនាំពាក្យ លោកស្រី Le Thu Thu Hang ក៏បានឲ្យដឹងថា យោងតាមព័ត៌មានពីកម្មវិធីជាតិចាក់វ៉ាក់សាំងបង្ការរោគ គិតត្រឹមថ្ងៃទី ២១ ខែមីនា ប្រជាជនវៀតណាមជាង ៣៥.០០០ នាក់ត្រូវបានចាក់វ៉ាក់សាំងការពារកូវីដ ១៩។ ក្រៅពីប្រភពវ៉ាក់សាំងនាំចូល វៀតណាមក៏បានជំរុញការស្រាវជ្រាវនិងអភិវឌ្ឍន៍វ៉ាក់សាំងនៅក្នុងប្រទេសផងដែរ។ វ៉ាក់សាំងបង្ការកូវីដ-១៩ ផលិតដោយវៀតណាម គ្រោងនឹងបានប្រើប្រាស់នៅដើមឆ្នាំ ២០២២។ បច្ចុប្បន្នមានវ៉ាក់សាំងបង្ការកូវីដ - ១៩ ចំនួនពីរប្រភេទ ដោយវៀតណាមស្រាវជ្រាវនិងផលិត ត្រូវបានដាក់បញ្ចូលសាកពិសោធន៍ក្នុងដំណាក់កាលទី ១ និងដំណាក់កាលទី ២។ ដំណើរការសាកពិសោធន៍កំពុងបានប្រព្រឹត្តទៅធានាតាមបទប្បញ្ញត្តិរបស់ក្រសួងសុខាភិបាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ