ប្រជាជនវៀតណាមជឿជាក់ថា លទ្ធផលនៃសន្និបាតមជ្ឈឹមលើកទី១៥នឹងរួមចំណែកដល់ជោគជ័យនៃមហាសន្និបាតលើកទី១៣របស់បក្ស
(VOVWORLD) - សន្និបាតលើកទី១៥របស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមទើបតែបានបិទបញ្ចប់នាថ្ងៃទី១៧ មករា។ សន្និបាតលើកនេះមានអត្ថ ន័យដ៏សំខាន់ពិសេស ដោយពិភាក្សានិងសម្រេចលើកិច្ចការនានា ដែលរួម ចំណែកដល់ការរៀបចំមហាសន្និបាតលើកទី១៣របស់បក្សប្រកបដោយ ជោគជ័យ។
សន្និបាតគណៈកម្មាធិការមជ្ឈឹមបក្សលើកទី១៥។ (រូបថត៖ baochinhphu.vn) |
លោក Mai Thanh Ha ពលរដ្ឋម្នាក់នៅខ័ណ្ឌ ៥ ទីក្រុងហូជីមិញ បាន តាមដានយ៉ាងដិតដល់នូវព័ត៌មានស្ដីពីសន្និបាតមជ្ឈឹមលើកទី១៥។ លោក បានឲ្យដឹងថា នេះជាព្រឹត្តិការណ៍ជ្រើសរើសថ្នាក់ដឹកនាំជាន់ខ្ពស់របស់ បក្ស ដែលនឹងជះឥទ្ធិពលទៅលើដំណើរការកែទម្រង់រដ្ឋបាលទាំងស្រុង ក៏ដូចជាការងារកសាងបក្សឲ្យបានស្អាតស្អំនិងរឹងមាំផងដែរ។ លោក Mai Thanh Ha បានថ្លែងថា៖ “ខ្ញុំសង្ឃឹមថា ដោយឈរលើឯកភាពខ្ពស់ សន្និបាតនឹងជ្រើសរើសបាន នូវបេក្ខជនដ៏សក្តិសមដើម្បីក្លាយទៅជាថ្នាក់ដឹកនាំដ៏ឆ្នើមបំផុតនាពេល អនាគត ដែលទទួលបានការមូលមតិជាឯកឆន្ទរបស់ទាំងអង្គការបក្ស កុម្មុយនិស្ត វៀតណាមនិងសង្គមវៀតណាម”។
ក្នុងប៉ុន្មានថ្ងៃនេះ ប្រជាជនវៀតណាមលើទូទាំងប្រទេសកំពុងឆ្ពោះទៅ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣របស់បក្ស ជាមួយនឹង ជំនឿជឿជាក់និងក្ដីសង្ឃឹមអំពីទិសដៅនិងគោលនយោ បាយដ៏ត្រឹមត្រូវ ដើម្បីបង្កើតឡើងជំហានលោតផ្លោះក្នុងការអភិវឌ្ឍនៅក្នុងអាណត្តិខាងមុខនេះ៕