ប្រជាជនវៀតណាមថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការផ្ទុះគ្រាប់បែកបង្ហូរឈាមនៅអេហ្ស៊ីប

(VOVWORLD) - ចំពោះការដែលក្រុមអ្នកទេស ចរវៀតណាមត្រូវរងការវាយប្រហារ ដោយគ្រាប់បែកភេរវកម្មនៅអេហ្ស៊ីបនោះ  នាថ្ងៃទី ២៨ ខែធ្នូ ប្រជាជនវៀតណាមនៅគ្រប់ទិសទី មានការ ឈឺចាប់និងជំទាស់យ៉ាងខ្លាំង ព្រមទាំងសម្តែង ក្តីប្រាថ្នាចង់ឲ្យសហគមន៍អន្តរជាតិនឹងរួមដៃគ្នា ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ដើម្បីកុំឲ្យកើតមានឡើងករណីស្រដៀងគ្នានេះ។ 
ប្រជាជនវៀតណាមថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការផ្ទុះគ្រាប់បែកបង្ហូរឈាមនៅអេហ្ស៊ីប - ảnh 1កន្លែងកើតហេតុ (រូបថតៈ AFP) 

លោក Vu Minh Ly  កម្មាភិបាលក្រសួងធនធាននិងបរិស្ថានបានថ្លែង ថា៖ “ភ្លាមៗ បន្ទាប់ពីវិទ្យុសម្លេងវៀតណាមបានជូនដំណឹងអំពីឧប្បត្តិហេតុភេរវកម្មនៅអេហ្ស៊ីប យើងខ្ញុំមានការខឹងសម្បារនិងថ្កោលទោសយ៉ាងខ្លាំង ចំពោះសកម្មភាពឃាតកម្មនិងការធ្វើឱ្យរងរបួសដល់ជនវៀត ណាមជាច្រើននាក់នេះ។ ក្នុងនាមជាពលរដ្ឋវៀតណាម ខ្ញុំចង់ឱ្យភាគីអេ ហ្ស៊ីបស៊ើបអង្កេត និងដាក់ទោសជនបង្កបទឧក្រិដ្ឋកម្មនេះ។ ខ្ញុំចង់បានសន្តិភាពនៅក្នុងគ្រប់ទិសទីទូទាំងពិភពលោក”។

រីឯលោក To Ngoc Son នៅ Phuc Tho នៃទីក្រុងហាណូយបានចាត់ទុក ថា៖ “ខ្ញុំឃើញការបំផ្ទុះគ្រាប់បែកគឺជាឧក្រិដ្ឋកម្មដែលត្រូវការថ្កោលទោស។ ខ្ញុំស្នើឲ្យអាជ្ញាធរអេហ្ស៊ីប រកឱ្យឃើញអ្នកដែលសម្លាប់មនុស្សដោយចេតនាដើម្បីដាក់ទណ្ឌកម្មត្រឹមត្រូវតាមច្បាប់។ យើងខ្ញុំក៏ចង់ឱ្យប្រទេសទាំងអស់នៅលើ ទូទាំងពិភពលោក រួមគ្នាដើម្បីបំផ្លាញក្រុមភេរវជន ដែលប៉ះពាល់ដល់សន្តិសុខជាតិរបស់ប្រទេសនានានៅជុំវិញពិភពលោក”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ