|
ប្រជាជនវៀតណាមនិងពិភពលោកអំណរបុណ្យចូលឆ្នាំថ្មី២០១៥ (VOV) |
Vovworld-នាយប់ថ្ងៃទី៣១ធ្នូសកម្មភាពអំណរឆ្នាំថ្មី២០១៥បានប្រព្រឹត្តទៅដ៏
អធឹកអធមនៅទីក្រុងធំៗរបស់វៀតណាម។ តាំងពីម៉ោង៧យប់ ចរន្តមនុស្សបាន
ហូរមកវិថីនានានៃរដ្ឋធានីហាណូយ។ បណ្ដាខ្សែផ្លូវនៅកណ្ដាលទីក្រុងសុទ្ធតែ
បានតុបតែងដ៏ស្អាត។ បណ្ដាមជ្ឈមណ្ឌលវប្បធម៍សិល្បៈធំៗសុទ្ធតែប្រព្រឹត្តទៅ
កម្មវិធីសិល្បៈដែលបានរៀបចំដ៏មត់ចត់។លោក Nguyen Thanh Tung ប្រជាជន
មួយនាក់បានចែករំលែកថា៖
“យើងខ្ញុំបានមកពីមុនដើម្បីមានកន្លែងអង្គុយល្អដើម្បីកំសាន្តកម្មវិធីសម្ដែងសិល្បៈ
នៅបឹង Hoan Kiem។ ឆ្នាំថ្មី បំណងប្រាថ្នាធំបំផុតសំរាប់ជនក្រប់រូបគឺមានសុខភាព
ល្អនិងបន្ទាប់នោះសេដ្ឋកិច្ចនឹងមានការរីកចំរើនថែមទៀត។”
នៅទីក្រុងហូជីមិញ បណ្ដាខ្សែផ្លូវកណ្ដាលដូចជា Dong Khoi, Le Duan, Ham Nghi
ជាដើមត្រូវបានតុបតែងដោយចង្កៀល led រាប់លានគ្រឿងដោយមានរូបភាពផ្កា
ម៉ាក់ខៃផ្កាអង្គាសិលដ៏ស្រស់ស្អាត។ ក្នុងចរន្តមនុស្សអំណរបុណ្យចូលឆ្នាំថ្មី លោក
Phillip Brown ភ្ញៀវទេសចរណ៍អាមេរិកបានសម្ដែងក្តីសប្បាយដែលបានអំណរ
បុណ្យចូលឆ្នាំថ្មីនៅវៀតណាម។
“ខ្ញុំរស់នៅវៀតណាមបាន៣ឆ្នាំហើយ។ ប៉ុន្តែឱកាសដូច្នេះជានិច្ចកាលជាពេល
វេលាដ៏ពិសេសចំពោះជនគ្រប់រូប។ ដូចជាពេលវេលានេះបណ្ដាសកម្មភាពដ៏អ៊ូអរ
ពោពេញទៅដោយព័ណ៌ផ្កា។ ក្នុងឆ្នាំថ្មីខ្ញុំសូមប្រសិទ្ធិពរជនគ្រប់រូបមានសុខភាព
ល្អនិងជោគជ័យ។”
អំណរឆ្នាំថ្មី២០១៥ នាយប់ថ្ងៃទី៣១ធ្នូ ចរន្តមនុស្សពីគ្រប់ទិសទីនៅបណ្ដា
ខ័ណ្ឌនិងដំបន់ជាយក្រុង Can Tho បានហូរមកមហាវិថី Hoa Binh និងមជ្ឈមណ្ឌល
ពាណិជ្ជកម្ម។លោក Le Van Tam អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង
Can Tho បានឲ្យដឹងថា៖
“ឆ្នាំ២០១៥ជាឆ្នាំចុងក្រោយនៃផែនការ៥ឆ្នាំ ត្រៀមឲ្យមហាសន្និបាតបក្ស
ភាគគ្រប់ជាន់ថ្នាក់ បក្សទាំងមូលកងទ័ពនិងប្រជាជនទីក្រុងប្តេជ្ញាចិត្តសំរេចរាល់
គោលដៅភារកិច្ច។ ខ្ញុំជឿជាក់ថា ដោយមានជោគជ័យនាពេលកន្លងមក ក្នុងឆ្នាំ
២០១៥ ប្រជាជនទីក្រុង Can Tho នឹងមានជីវភាពសម្បូរធូធារ សុភមង្គលនិង
ជោគជ័យ។”
រួមជាមួយប្រជាជនវៀតណាម ប្រជាជនលើទូទាំងពិភពលោកក៏អំណរឆ្នាំថ្មី
២០១៥។ កោះ Samoa និងណូវែលហ្សេឡង់ជាដំបន់ចំនួន២បានអំណរបុណ្យចូល
ឆ្នាំថ្មី២០១៥មុនបង្អស់(តាំងពីម៉ោង១៨តាមម៉ោងហាណូយ)។ ប្រជាជនណូវែល
ហ្សេឡង់បានប្រមូលផ្ដុំនៅកណ្ដាលរដ្ឋធានី Auckland ដើម្បីទស្សនាការបាញ់កាំ
ជ្រួចផ្កាដ៏ស្អាត។ ទីក្រុង Syney នៅអូស្ត្រាលីបានអំណរបុណ្យចូលឆ្នាំថ្មីដោយការ
បាញ់កាំជ្រួចផ្កាដ៏ស្អាតបំផុតលើពិភពលោក។
ដោយមិនអើពើរដល់អាកាសធាតុត្រជាក់ខ្លាំងមនុស្សប្រមាណ១លាននាក់
មានវត្តមាននៅទីលាន Times នៅទីក្រុង New York (អាមេរិក) ដើម្បីចូលរួមជប់
លៀងអំណរបុណ្យចូលឆ្នាំថ្មី២០១៥ដោយមានកម្មវិធីតូរតន្ត្រី។
នៅសហព័ន្ធរុស្ស៊ី ប្រជាជនបានហូរញតាមដងវិថី ប្រមូលផ្ដុំនៅកណ្ដាល
រដ្ឋធានីដើម្បីអំណរពេលវេលាឆ្លងចូលឆ្នាំថ្មី២០១៥។ ក្នុងសន្ទរកថាផ្ញើរជូន
ប្រជាជនរុស្ស៊ី ប្រធានាធិបតីលោក Vladimir Putin បានអះអាងថា៖
“សេចក្តីស្នេហាមាតុប្រទេសជាមនោសញ្ចេតនាខ្លាំងក្លាបំផុត។វាបានបំពេញ
បន្ថែមដោយចំណងភាតរៈរបស់ប្រជាជនគ្រីមេនិង Sevastopol ខណៈដែលគេ
ប្តេជ្ញាត្រឡប់មកផ្ទះជាទីស្រឡាញ់របស់ខ្លួន។ នេះជាព្រឹត្តិការណ៍កត់សម្គាល់
សំខាន់ជានិច្ចក្នុងប្រវត្តិសាស្ត្រការពារប្រទេស៕”