ប្រជាជនវៀតណាមនៅអឺរ៉ុបផ្ញើទឹកចិត្តស្មោះមកកាន់សមុទ្រនិងកោះនៃស្រុកកំណើត

(VOVWORLD) - នាថ្ងៃទី ១០ និងទី ១១ ខែមិថុនា នៅទីក្រុងប៉ារីស មជ្ឈមណ្ឌលវប្បធម៌វៀតណាមប្រចាំបារាំង គណៈកម្មាធិការទំនាក់ទំនងជនវៀតណាម នៅអឺរ៉ុបសម្រាប់សមុទ្រនិងកោះរបស់វៀតណាម បានប្រារព្ធសន្និសីទអន្តរជាតិមួយ ជាមួយនឹងតាំងពិព័រណ៍រូបថតដ៏ធំ ស្តីពីសមុទ្រនិងកោះរបស់វៀតណាម។ 
ប្រជាជនវៀតណាមនៅអឺរ៉ុបផ្ញើទឹកចិត្តស្មោះមកកាន់សមុទ្រនិងកោះនៃស្រុកកំណើត  - ảnh 1វាគ្មិនបានធ្វើបទបង្ហាញរបស់ខ្លួននៅក្នុងសិក្ខាសាលា  (រូបថត៖ VOV)

ផ្តើមពីគំនិតរបស់គណៈកម្មាធិការ សិក្ខសាលានេះបានផ្ញើរសារអំពីកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងការការពារ និងរក្សាអធិបតេយ្យភាពលើសមុទ្រ និងកោះទៅកាន់មិត្តភក្តិអឺរ៉ុប។

រូបថតរាប់រយសន្លឹក និងអនុស្សាវរីយ៍អំពីប្រជុំកោះ Truong Sa និងសមុទ្រ វៀតណាម ដោយបងប្អូនប្រជាជនវៀតណាមនៅអឺរ៉ុបបានថត និងរក្សាទុកក្នុងកំឡុងពេលធ្វើដំណើរវិលត្រឡប់មកមាតុភូមិ ទស្សនា Truong Sa ត្រូវបានដាក់តាំងបង្ហាញក្នុងពិព័រណ៌រូបថតសមុទ្រ និងកោះវៀតណាម។ ជាពិសេស សិក្ខាសាលាអន្តរជាតិ ដោយមានការចូលរួមពីវាគ្មិន  ដែលជាសាស្ត្រាចារ្យផ្នែកនយោបាយ ប្រវត្តិវិទូ អ្នកស្រាវជ្រាវយុទ្ធសាស្ត្រមកពីប្រទេសបារាំង អ៊ីតាលី អាល្លឺម៉ង់ ប៉ូឡូញ វៀតណាម ... ក៏ត្រូវបានរៀបចំឡើង ដើម្បីធ្វើការពិភាក្សាលើប្រធានបទគួរឲ្យចាប់អារម្មណ៍ ចាប់ពីប្រវត្តិសាស្ត្រប្រតិបត្តិអធិបតេយ្យភាពរបស់វៀតណាមនៅសមុទ្រខាងកើត យុទ្ធសាស្ត្រការពារអធិបតេយ្យភាពរបស់វៀតណាម ទិដ្ឋភាពសេដ្ឋកិច្ចនៃសមុទ្រ និងកោះ ព្រមទាំងបញ្ហាផ្សេងៗទៀតក្នុងតំបន់និងលើពិភពលោក។

ប្រជាជនវៀតណាមនៅអឺរ៉ុបផ្ញើទឹកចិត្តស្មោះមកកាន់សមុទ្រនិងកោះនៃស្រុកកំណើត  - ảnh 2ការតាំងពិព័រណ៍រូបថតនៅសិក្ខាសាលា (រូបថត៖ VOV)

ក្នុងនាមជាបុគ្គលដែលលេចធ្លោក្នុងការតភ្ជាប់កិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជន វៀតណាមនៅឯបរទេសនៅអឺរ៉ុប ដើម្បីប្រែក្លាយគំនិតនៃការរៀបចំព្រឹត្តិការណ៍នេះឱ្យក្លាយជាការពិត លោកស្រី Cao Hong Vinh ប្រធានគណៈកម្មាធិការទំនាក់ទំនងសម្រាប់ជនវៀតណាមនៅអឺរ៉ុប ដើម្បីសមុទ្រនិងកោះវៀតណាមបានឲ្យដឹងថា៖ “តាមរយៈការតាំងពិព័រណ៌ និងសិក្ខាសាលាលើកនេះ អាណិកជនវៀតណាមនៅអឺរ៉ុប ជាពិសេសអ្នកដែលបានទៅទស្សនា Truong Sa និងផ្ទះរន្ទា DK១ ចង់នាំយកនូវគំនិត និងមនោសញ្ជេតនារបស់ខ្លួន ដែលបន្សល់ទុកក្រោយដំណើរទស្សនកិច្ច ដើម្បីផ្ញើរជូនសហគមន៍ជនវៀតណាមនៅអឺរ៉ុប និងទៅកាន់មិត្តភក្តិអន្តរជាតិនៅអឺរ៉ុប ផងដេរ។ យើងចង់ឱ្យមនុស្សគ្រប់គ្នាយល់កាន់តែច្បាស់ ឃើញជីវិតពិត ឃើញភាពធន់ និងភាពក្លាហានរបស់យុទ្ធជនដែលកំពុងធ្វើការនៅមុខព្យុះ ដើម្បីការពារទឹកដីដ៏ពិសិដ្ឋរបស់មាតុភូមិប្រទេសជាតិ”។

ប្រជាជនវៀតណាមនៅអឺរ៉ុបផ្ញើទឹកចិត្តស្មោះមកកាន់សមុទ្រនិងកោះនៃស្រុកកំណើត  - ảnh 3អ្នកចូលរួមសិក្ខាសាលា (រូបថត៖ VOV)

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang បានឲ្យដឹងថា សុន្ទរកថារបស់វាគ្មិនមកពីប្រទេសផ្សេងៗ ក៏ដូចជាសុន្ទរកថារបស់អាណិក ជន វៀតណាមបានចូលរួមចំណែកក្នុងការដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មី ជាច្រើនសម្រាប់ការការពារដែនសមុទ្រ និងកោះ។  ទន្ទឹមនឹងនោះ បង្ហាញថា បញ្ហាសមុទ្រកំពុងទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីសហគមន៍អន្តរជាតិ ហើយទស្សនៈរបស់វៀតណាមក៏កំពុងទទួលបានការគាំទ្រយ៉ាងទូលំទូលាយផងដែរ។

ក្នុងនាមជាវាគ្មិននៅក្នុងសិក្ខាសាលានេះ សាស្ត្រាចារ្យ Malgorzata Pietrasiak មកពីសកលវិទ្យាល័យ Lodz នៃប៉ូឡូញ បានធ្វើបទបង្ហាញអំពីយុទ្ធសាស្ត្រដែលលោកស្រីហៅថា “Hedgingowa” របស់វៀតណាមនៅសមុទ្រខាងកើត ពោលគឺកិច្ចការពារហានិភ័យលើគោលការណ៍មិនព្រមធ្វលសម្បទាន  ប៉ុន្តែទន់ភ្លន់ និងប៉ិប្រសព្វ។  លោកស្រីក៏វាយតម្លៃខ្ពស់ចំពោះវិធីសាស្រ្តបច្ចុប្បន្នរបស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ