ប្រជាជនវៀតណាមមានសុទិដ្ឋិនិយមបំផុតនៅអាស៊ីអាគ្នេយ៍
(VOVWORLD) - យោងតាមការស្រាវជ្រាវនាពេលថ្មីៗនេះរបស់ ះ?របសើ់ធនាគារ United Oversea Bank បានឲ្យដឹងថា វៀតណាមគឺជាប្រទេសដែលមានសុទិដ្ឋិនិយមបំផុតនៅតំបន់អាស៊ីអាគ្នេយ៍សម្រាប់ពេលអនាគត ទោះបីជាមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចនិងសង្គម ដែលបង្កឡើងដោយជំងឺរាតត្បាត Covid-19 ក៏ដោយ។
ប្រជាជនវៀតណាមមានសុទិដ្ឋិនិយមបំផុតនៅអាស៊ីអាគ្នេយ៍ (រូបថត៖ baodautu) |
របាយការណ៍របស់ធនាគារ United Oversea Bank ក៏បានបញ្ជាក់យ៉ាងច្បាស់លាស់ថា ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ទាក់ទងនឹងសន្ទស្សន៍សុទិដ្ឋិនិយមនាពេលអនាគតរបស់ខ្លួន ពោលគឺមាន ៦២ ពិន្ទុ ដែលខ្ពស់ជាងប្រទេសជាប់ចំណាត់ថ្នាក់ទី ២ គឺប្រទេសម៉ាឡេស៊ី ដែលមានត្រឹមតែ ៥៣ ពិន្ទុប៉ុណ្ណោះ។ ពន្យល់អំពីលទ្ធផលនេះ របាយការណ៍នេះបានព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាមអាចនឹងកើនឡើងជាង ៧ % នៅឆ្នាំនេះហើយបានលើកឡើងថានាពេលថ្មីៗនេះក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា វៀតណាមអាចផលិតវ៉ាក់សាំងការពារជំងឺ Covid-19 ចំនួន ២ ប្រភេទដោយខ្លួនឯងផងដែរ។
ទាំងនេះគឺជាកត្តាដ៏សំខាន់ ដើម្បីចូលរូមចំណែកក្នុងការលើក កំពស់ក្តីសង្ឃឹមក្នុងសំណាក់ប្រជាជន។ ម្យ៉ាងវិញទៀត យោងតាមរបាយការណ៍នេះ ប្រជាជនភាគច្រើនជឿជាក់យ៉ាងមុតមាំថា ប្រទេសវៀតណាមនឹងមានការអភិវឌ្ឍកាន់តែរីកចម្រើនដ៏សម្បូររុងរឿង ហើយជីវភាពរស់នៅរបស់ប្រជាជននឹងកាន់តែប្រសើរឡើងថែមទៀតនាពេលអនាគតផងដែរ៕