ប្រជាជនវៀតណាមសប្បាយរីករាយទទួលឆ្នាំថ្មី២០១៧
(VOVworld)-នាយប់ថ្ងៃទី៣១ធ្នូ រួមជាមួយបរិយាកាសទទួលឆ្នាំថ្មី២០១៧លើទូទាំង
ប្រទេសនោះ តំបន់នានាលើទូទាំងប្រទេសវៀតណាមក៏បានប្រព្រឹត្តទៅសកម្មភាព
ជាច្រើន ក៏ដូចជាកម្មវិធីសិល្បៈសំដៅអំណរសាទរឆ្នាំថ្មី២០១៧។
|
ប្រជាជនហាណូយអំណរសាទរឆ្នាំថ្មី ២០១៧ |
នៅទីក្រុងហាណូយ មនុស្សរាប់ពាន់នាក់ទាំងភ្ញៀវអន្តរជាតិនាំគ្នាមានវត្តមាន
នៅបឹង Hoan Kiem វិមានបដិវត្តន៍ខែសីហាដើម្បីចូលរួមកម្មវិធីសិល្បៈ រាប់ថយ
ក្រោយ។
“រាប់ថយក្រោយ២០១៧”ជាកម្មវិធីអំណរសាទរឆ្នាំថ្មី ជាលើកដំបូងបានអនុវត្ត
ការផ្សាយផ្ទាល់ដោយបានផ្សាភ្ជាប់ជាមួយប្រទេសមួយចំនួន។ តាមរយៈកញ្ជក់
ទូរទស្សន៍នោះ កម្មវិធីនេះបាននាំទស្សនិកជនទៅទស្សនាបរិយាកាសទទួលឆ្នាំថ្មី
នៅប្រទេសកូរ៉េខាងត្បូង អង់គ្លេសនិងអាមេរិក ជាពិសេសនៅតំបន់ដីឆ្ងាយដាច
ស្រយាល់នៅទ្វីបអាហ្វ្រិកដូចជា តង់ហ្សានីឬ ប៉េរូនៅទ្វីបអាមេរិកផងដែរ។ លោក
Tran Thanh Hai ប្រជាជនរដ្ឋធានីបានឲ្យដឹងថា៖
“យប់នេះបើប្រៀបនឹងយប់ដទៃគឺអូអរសប្បាយជាងឆ្ងាយដែរ។ ចំណុចថ្មីមួយ
ទៀតគឺឆ្នាំនេះមានវិថីដើរដោយថ្មើរជើង ដូច្នេះ ក្រុមគ្រួសាររបស់ខ្ញុំមានគ្នា៤នាក់
បាននាំគ្នាទស្សនាបរិយាកាសជុំវិញបឹង Hoan Kiem ដើម្បីចែករំលែកក្តីសោមនស្ស
រីករាយជាមួយប្រទេសជាតិ ជាមួយនឹងបំណងប្រាថ្នាថា ចូលឆ្នាំថ្មីក្រុមគ្រួសារនឹង
ទទួលបានប្រាក់ចំណូលច្រើនជាង កូនចៅរៀនសូទ្រពូកែ ហើយប្រទេសជាតិមាន
ការវិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ”។
ក្នុងបរិយាកាសឆ្នាំថ្មីសកល២០១៦មកដល់ ជនរួមជាតិវៀតណាមនៅគ្រប់
ទិសទីលើទូទាំងពិភពលោកក៏មានពេលវេលាទទួលស្វាគមន៍ឆ្នាំថ្មីគួរឲ្យចាប់
អារម្មណ៍។
លោកស្រី Van Anh ដែលកំពុងរស់នៅនៅប្រទេសអាមេរិក បានចែករំលែកថា៖
“ជារៀងរាល់ឆ្នាំ យើងខ្ញុំតែងតែរៀបចំពិធីជប់លៀងនៅផ្ទះរបស់មិត្តភក្តិ។គ្រួសារ
និមួយៗនាំមកម្ហូបអាហារមួយមុខ។មនុស្សទាំងអស់គ្នាស្លៀកពាក់យ៉ាងស្អាតស្អម
ដើម្បីថតរូបហើយរៀបចំការ countdown តាមកាណាល់ទូរទស្សន៍។យើងខ្ញុំតែងតែ
រៀបចំពិធីទទួលស្វាគមន៍ឆ្នាំថ្មីនាពេលល្ងាចឬពេលយប់ដើម្បីមនុស្សគ្រប់រូបមាន
ឱកាសជួបជុំគ្នា”៕