ប្រជាជនស៊ីរីបានអនុម័ត្តលើរដ្ឋធម្មនុញ្ញថ្មី។

(VOVworld) -ទូរទស្សន៍ជាតិស៊ីរីនាយប់ថ្ងៃទី២៧កុម្ភៈបានជូនដំណឹងថា ក្នុងការបោះប្រជាមតិ​នា​ថ្ងៃទី២៦កុម្ភៈកន្លងទៅ អ្នកបោះឆ្នោតប្រមាណ៨៩%នៅប្រទេសមជ្ឈឹមបូពា៍​នេះ​បានគាំទ្ររដ្ធធម្មនុញ្ញថ្មីដោយប្រធានាធិបតី Bashar al Assad លើកឡើង។​

ប្រជាជនស៊ីរីបានអនុម័ត្តលើរដ្ឋធម្មនុញ្ញថ្មី។ - ảnh 1
អ្នកបោះឆ្នោតគាំទ្ររដ្ធធម្មនុញ្ញថ្មីដោយប្រធានាធិបតី Bashar al Assad លើកឡើង(http://dantri.com.vn)

 បណ្ដាការ​កែទំរង់រដ្ធធម្មនុញ្ញស្ថិតក្នុងការខំប្រឹងប្រែងរបស់ ប្រធានាធិបតី Bashar al Assad សំដៅ​បញ្ជប់រលកបាតុកម្មនិងអំពើហឹង្សារដែលអូសបន្លាយក្នុងរយៈពេល១១ខែកន្លងមកនៅប្រទេសនេះ។ ប្រធានាធិបតី al Assad មុននោះបានសន្យាថានឹងរៀបចំការបោះឆ្នោតជាសកលក្នុងរយៈពេល៩០ថ្ងៃ​ប្រសិនបើអ្នកបោះឆ្នោតអនុម័ត្តលើរដ្ធធម្មនុញ្ញនោះ។ កាសែតស៊ីរីបានចាត់ទុកថា ការបោះប្រជាមតិបានឆ្លុះបញ្ជាំងការប្ដេជ្ញាចិត្តអនុវត្តបណ្ដាកម្មវិធីកំណែទំរង់របស់ប្រជាជន។ ក្នុងពេលនោះភាគីប្រឆាំងនៅស៊ីរីនិងលោកខាងលិចបានបដិសេធន៍​សំណើកែទំរង់របស់ប្រធានាធិបតី al Assadនិងឆោទប្រកាន់ការបោះ​ប្រជាមតិ​គឺជារឿងប្រឌិត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ