ប្រជាជនស៊ីរីរាប់ពាន់នាក់បានវិលត្រឡប់មកទីក្រុង Idlib វិញក្រោយពី កិច្ចព្រមព្រៀងស្តីពីការបង្កើតតំបន់គ្មានយោធា

(VOVWORLD) - អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) នាថ្ងៃទី១៩ខែកញ្ញាបានឲ្យដឹងថា ប្រជាជនស៊ីរីរាប់ពាន់នាក់បានវិលត្រឡប់មកទីក្រុង Idlib វិញ  ក្នុងរយៈពេល ៤៨ ម៉ោងបន្ទាប់ពីប្រទេសស៊ីរីជូនដំណឹងថាសម្រេចបាននូវកិច្ចព្រមព្រៀងរវាងទួរគី និងរុស្ស៊ីស្តីពីការបង្កើតតំបន់គ្មានយោធានៅតំបន់នេះ។
ប្រជាជនស៊ីរីរាប់ពាន់នាក់បានវិលត្រឡប់មកទីក្រុង Idlib វិញក្រោយពី កិច្ចព្រមព្រៀងស្តីពីការបង្កើតតំបន់គ្មានយោធា - ảnh 1 ប្រជាជនស៊ីរីរាប់ពាន់នាក់បានវិលត្រឡប់មកទីក្រុង Idlib វិញក្រោយពី កិច្ចព្រមព្រៀងស្តីពីការបង្កើតតំបន់គ្មានយោធា

យោងតាម SOHR មានមនុស្សប្រមាណ ៧០០០ នាក់ បានវិលត្រឡប់មក ទីរួមស្រុក ភូមិនានាវិញ ចាប់តាំងពីពេលកិច្ចព្រមព្រៀងនេះសម្រេចបាន នាថ្ងៃទី១៧ ខែកញ្ញា ជាពិសេសគឺនៅភាគអាគ្នេយ៍នៃទីក្រុង Idlib និងតំបន់ ភាគ ខាងជើងទីក្រុង Hama។ យោងតាមកិច្ចព្រមព្រៀងដែលសម្រេចបាន ក្នុងកិច្ចប្រជុំទីក្រុងសូជី (ប្រទេសរុស្ស៊ី) នាថ្ងៃទី១៧ខែកញ្ញារវាង ប្រធានាធិបតី ទួរគីលោក Recep Tayyip Erdogan និងសមភាគីរុស្ស៊ីក Vladimir Putin ភាគី ទាំងពីរនឹងសហការគ្នាក្នុងការយាមល្បាតនៅតំបន់គ្មានយោធានៅ ទីក្រុង Idlib «សំដៅទប់ស្កាត់ការបង្កហេតុពីភាគីទីបី» ហើយទួរគីនឹងបង្កើន បន្ថែមទៀតបុស្តិ៍ឃ្លាំមើលក្នុងតំបន់គ្មានយោធាផងដែរ។ លើសពីនេះទៀត ទីក្រុង Ankara និងទីក្រុងម៉ូស្គូ ក៏ឯកភាពគ្នាកំចាត់ចោល ក្រុមជ្រុលនិយមទាំងស្រុង ចេញរួចផុតពីទីក្រុង Idlib ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ