ប្រជាជនស្វីសគាំទ្រការបន្ធូរស្រាលបទបញ្ញត្តិចូលសញ្ញាតិ

(VOVworld) - ក្នុងការបោះប្រជាមតិនាថ្ងៃទី១២ កុម្ភៈ​ប្រជាជនស្វីស បានបោះ
ឆ្នោតគាំទ្រការបន្ធូរស្រាលបទបញ្ញត្តិចូលសញ្ញាតិចំពោះកូនចៅជំនាន់ទី៣របស់
ជនអន្តោប្រវេសន៍។នេះជាបរាជ័យចំពោះភាគីស្ដាំនិយមគាំទ្រលទ្ធិជាតិនិយម ដែល
ព្រួយបារម្ភអំពីការប្រគល់បន្ថែមនូវសិទ្ធិពលរដ្ឋសំរាប់មនុស្សដែលមានប្រភពដើម
បរទេស ហើយពិសេសគឺទាក់ទិនដល់សាសនាអ៊ីស្លាម។ រដ្ឋធម្មនុញ្ញស្វីសនឹងត្រូវ
បានធ្វើវិសោធនកម្មសំដៅបង្កលក្ខណៈងាយស្រួលជាង មុនក្នុងការចូលសញ្ជាតិ
ចំពោះមនុស្សដែលកើតនៅស្វីស មានអាយុមិន ច្រើនជាង២៥ឆ្នាំ សិក្សារៀនសូត្រ
នៅទីនេះក្នុងរយៈពេលយ៉ាងហោចណាស់៥ឆ្នាំ ចែករំលែកតំលៃវប្បធម៌នៃប្រទេស
នេះ និយាយភាសាស្វីសច្បាស់ ហើយមិនពឹងផ្អែកទៅ លើប្រាក់ឧបត្ថម្ភរបស់រដ្ឋ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ