ប្រជាជនឡាវសប្បាយរីករាយចំពោះការសម្ពោធន៍បង្គោលលេខ ៤៦០ នៅតំបន់ព្រំដែនវៀតណាម-ឡាវ

ប្រជាជនឡាវសប្បាយរីករាយចំពោះការសម្ពោធន៍បង្គោលលេខ ៤៦០ នៅតំបន់ព្រំដែនវៀតណាម-ឡាវ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និងសម្មភាគីឡាវ លោក Thongsing Thammavong បានចូលរួមពិធីសម្ពោធន៍បង្គោលលេខ ៤៦០។ (Image: VNA)

(VOV) – ការសម្ពោធន៍បង្គោលលេខ ៤៦០ នៅតំបន់ច្រកទ្វព្រំដែន Thanh Thuy ខេត្ត Nghe An (វៀតណាម) – Nam On ខេត្ត Borikhamsay (ឡាវ) នាថ្ងៃទី ៩ កក្កដា កន្លងមក​មិនត្រឹមតែមាន
អត្ថន័យដ៏ធំធេងក្នុងជីវភាពខាងនយោបាយនៃ ប្រទេសទាំង ២ ប៉ុណ្ណោះទេ ថែមទាំង គឺជា
មោទនភាពរបស់ប្រជាជនកុលសម្ព័ន្ធឡាវដែលកំពុងរស់នៅក្នុងតំបន់ព្រំដែនរវាងឡាវនិង
វៀតណាម ទៀតផង។ ជនមួយនាក់នៅខេត្ត Borikhamsay (ឡាវ) លោក Saengchan បានវាយ
តំលៃថា ៖

“ពិធីសម្ពោធន៍បង្គោលនេះបានបង្ហាញនូវចំណងភាតរៈយ៉ាងជិតស្និតរវាងឡាវនិង
វៀតណាម។ សកម្មភាពនេះនឹងបង្ករលក្ខណៈងារស្រួលក្នុងការអភិវឌ្ឍន៍ ទំនាក់ទំនង
មិត្តភាពឡាវ-វៀតណាមឲ្យកាន់តែខ្លាំងក្លាថែមទៀត ពីមួយថ្ងៃទៅ មួយថ្ងៃ។”

នគរបាលមួយរូបនៅស្រុក Nam On ខេត្ត Borikhamsay (ឡាវ) លោក Susilak បានចាត់ទុកថា៖

“ខ្ញុំគិតថា៖ ការបោះបង្គោលលេខ ៤៦០ បានបង្កើនសាមគ្គីភាព មិត្តភាពរវាង ប្រទេសទាំង
២ និយាយរួម និងរវាងខេត្ត Nghe An និងខេត្ត Borikhamsay និយាយដោយឡែក ថែមទៀត។ តាមរយៈនោះ កំលាំងការពារព្រំដែននិងនគរបាលនៃប្រទេសទាំង ២ អាចគួបផ្សំងារស្រួល
ជាងក្នុងការងារការពារព្រំដែនបង្ករលក្ខណៈអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដោយចីរភាពក្នុងតំបន់
ព្រំដែនរវាងឡាវនិង វៀតណាម៕”


ប្រតិកម្មទៅវិញ

ផ្សេងៗ