ប្រជាជនអឺរ៉ុបព្រួយបារម្ភថា រលកជនភៀសខ្លួនធ្វើឲ្យគ្រោះអាសន្ន ភេរវកម្មនិងអស្ថិរភាពសង្គមកើនឡើង

ប្រជាជនអឺរ៉ុបព្រួយបារម្ភថា រលកជនភៀសខ្លួនធ្វើឲ្យគ្រោះអាសន្ន ភេរវកម្មនិងអស្ថិរភាពសង្គមកើនឡើង - ảnh 1
ប្រជាពលរដ្ឋអឺរ៉ុបព្រួយបារម្ភថា ពួកភេរវករអាចបន្លំចូលក្នុងរលកជនចំណាកស្រុកទៅកាន់អឺរ៉ុប (រូបថត៖Reuters)

(VOVworld) - រលកជនភៀសខ្លួនមកពីតំបន់អស្ថិរភាពលើពិភពលោកហូរចូល
ប្រទេសអឺរ៉ុបនានាកំពុងធ្វើឲ្យប្រជាពលរដ្ឋនៅប្រទេសទាំងនេះព្រួយបារម្ភអំពីគ្រោះ
អាសន្នភេរវកម្ម បាត់បង់ឱកាសការងារ និងសុខុមាលភាពសង្គមនៅទ្វីបនេះ។តាម
លទ្ធផលនៃការ ស្ទង់មតិដោយមជ្ឈមណ្ឌលស្រាវជ្រាវ Pew អនុវត្តន៍និងប្រកាស
នៅអាល្លឺម៉ង់នា ថ្ងៃទី១១ កក្កដា នៅប្រទេសអឺរ៉ុបចំនួន៨ថា បរិមាណមនុស្សបាន
សួរចំនួនពាក់កណ្ដាលជឿថា បរិមាណជនចំណាកស្រុកទៅកាន់ប្រទេសរបស់
ពួកគេនឹងបណ្ដាល ឲ្យគ្រោះអាសន្នភេរវកម្មនៅទីនេះកើនឡើង។លទ្ធផលនៃការ
ស្ទង់មតិក៏បានសរឲ្យឃើញថា ការទទួលជនភៀសខ្លួនក៏បានជះឥទ្ធិពលអសកម្ម
ទៅលើជន អ៊ីស្លាមដែលកំពុងរស់នៅប្រទេសអឺរ៉ុបនានា។នៅហុងក្រី អ៊ីតាលី
ប៉ូឡួញ និង ក្រិក ៦០%ចំនួនមនុស្សបានសួរ មានអារម្មមិនស្រួលចិត្តចំពោះវត្តមាន
 របស់ជនអ៊ីស្លាមនៅប្រទេសរបស់ពួកគេ។ក្រៅពីនោះ ៧០%នៃបរិមាណមនុស្ស
បានសួរ ចាត់ទុកថា ជនភៀសខ្លួននឹងទទួលយកឱកាសការងារនិងកញ្ចប់សុខុ
មាលភាពសង្គមរបស់គេ។ប៉ុន្តែ ប្រជាជននៅប្រទេសអាល្លឺម៉ង់និងស្វីសមិនចែក
 រំលែកការព្រួយបារម្ភពោលខាងលើទេ តែពួកគេចាត់ទុកថា ជនភៀសខ្លួននឹងរួម
ចំណែកកសាងប្រទេសរបស់គេរឹងមាំថែមទៀតនៅពេលចូលរួមកម្លាំងពលករ
ស្ទាត់ជំនាញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ