ប្រជាជនឥស្លាមរាប់ម៉ឺននាក់នៅលើពិភពលោកធ្វើបាតុកម្មប្រឆាំងបារាំង
(VOVWORLD) - នៅលីបង់ កម្លាំងសន្តិសុខក៏បានប្រើគ្រាប់បែកបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមបាតុករដែលមានគ្នាប្រមាណ ៣០០ នាក់ ដោយដើរដង្ហែរក្បួនចេញពីវិហារមួយនៅរដ្ឋធានីបេរូតទៅកាន់លំនៅដ្ឋានរបស់ឯកអគ្គរដ្ឋទូតបារាំង។
ប្រជាជនឥស្លាមរាប់ម៉ឺននាក់នៅលើពិភពលោកធ្វើបាតុកម្មប្រឆាំងបារាំង (រូបថត៖ TTXVN) |
កាលពីថ្ងៃទី ៣០ ខែតុលា ប្រជាជនឥស្លាមរាប់ម៉ឺននាក់បានធ្វើបាតុកម្មនៅតាមប្រទេសជាច្រើនក្នុងបរិបទដែលកើតមានករណីវាយប្រហារភេរវកម្មជាបន្តបន្ទាប់ក្នុងខែតុលានៅបារាំងដែលទាក់ទងនឹងរូបត្លុកព្យាការី Mohammed។ប៉ូលីសប៉ាគីស្ថានបានបាញ់គ្រាប់បែកបង្ហូរទឹកភ្នែកទៅលើអ្នកដើរក្បួនរាប់ពាន់នាក់ ដែលបានឆ្ពោះទៅកាន់មុខស្ថានទូតបារាំងប្រចាំនៅអ៊ីស្លាម៉ាបាដ ក្នុងនោះក្រុមអ្នកតវ៉ាខ្លះបានព្យាយាមបំបែករបាំងប៉ូលីស។ នៅលីបង់ កម្លាំងសន្តិសុខក៏បានប្រើគ្រាប់បែកបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមបាតុករដែលមានគ្នាប្រមាណ ៣០០ នាក់ ដោយដើរដង្ហែរក្បួនចេញពីវិហារមួយនៅរដ្ឋធានីបេរូតទៅកាន់លំនៅដ្ឋានរបស់ឯកអគ្គរដ្ឋទូតបារាំង។ នៅបង់ក្លាដែស មនុស្សរាប់ពាន់នាក់បានដើរដង្ហែរក្បួននៅរដ្ឋធានីដាកា ដោយស្រែកពាក្យស្លោកទាមទារឱ្យធ្វើពហិការទំនិញបារាំង។ មនុស្សប្រមាណ ១០០ នាក់ក៏បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រឆាំងនឹងប្រធានាធិបតីបារាំងលោក Emmanuel Macron នៅឯមជ្ឈមណ្ឌលហិរញ្ញវត្ថុនៃទីក្រុង Mumbai ប្រទេសឥណ្ឌា។ បន្ទាប់ពីពិធីអធិស្ឋានថ្ងៃសុក្រនៅវិហារ Al-Aqsa ដែលជាកន្លែងសក្ការៈបូជាពិសិដ្ឋទី ៣ សម្រាប់ប្រជាជនឥស្លាមនោះ ជនប៉ាឡេស្ទីនរាប់ម៉ឺននាក់បានដើរដង្ហែរក្បួនប្រឆាំងនឹងការបោះពុម្ពរូបត្លុកព្យាការីMohammed នៅបារាំងផងដែរ៕