ប្រជាពលរដ្ឋជប៉ុនព្រួយបារម្ភអំពីលទ្ធភាពដែលកើតមានឡើងការប៉ះទង្គិចជាមួយចិននៅកោះជំលោះ

ប្រជាពលរដ្ឋជប៉ុនព្រួយបារម្ភអំពីលទ្ធភាពដែលកើតមានឡើងការប៉ះទង្គិចជាមួយចិននៅកោះជំលោះ - ảnh 1
ប្រជុំកោះ Senkaku/Diaoyu ដែលទាំងជប៉ុននិងចិនអះអាងនូវអធិបតេយ្យភាព (រូបថត៖Reuters)

(VOVworld) - ទីភ្នាក់ងារសារព័ត៌មាន Kyodo ដកស្រង់លទ្ធផលនៃការស្ទង់មតិ
ប្រកាសនាថ្ងៃទី១៣ កញ្ញា ឲ្យដឹងថា មាន៨០%នៃបរិមាណជន ជប៉ុនដែលបានសួរ
នោះ សំដែងការព្រួយបារម្ភថា ភាពតានតឹងកាន់តែកើនឡើងរវាងជប៉ុន និងចិន
ទាក់ទិនដល់កោះជំលោះនៅសមុទ្រ Hoa Tung អាចនាំទៅករណីប៉ះទង្គិចយោធា។
តាមនោះ ៣៥%នៃបរិមាណអ្នកបានសួរសំដែងការព្រួយបារម្ភយ៉ាងខ្លាំង និង៤៥%
ដែលសំដែងការព្រួយបារម្ភបង្គួរអំពីឧបាយកលរបស់ចិន សំដៅបំបែកការគ្រប់
គ្រងរបស់ជប៉ុនចំពោះប្រជុំកោះដែលតូក្យូហៅថា Senkaku។ប្រជុំកោះនេះ ស្ថិតនៅ
ចម្ងាយ៤រយគីឡូម៉ែត្រពីកោះ Okinawa របស់ជប៉ុន ហើយកំពុងស្ថិតនៅ ក្រោមការ
គ្រប់គ្រងរបស់ប្រទេសនេះ ប៉ុន្តែចិនក៏បានប្រកាសអធិបតេយ្យភាព ចំពោះប្រជុំ
កោះដែលគេហៅថា Diaoyu នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ