ប្រជាពលរដ្ឋវៀតណាមនៅអេហ្ស៊ីបនៅបានធានាសុវត្ថិភាព

ប្រជាពលរដ្ឋវៀតណាមនៅអេហ្ស៊ីបនៅបានធានាសុវត្ថិភាព - ảnh 1
សភាពការណ៍សន្តិសុខនិងសណ្ដាប់ធ្នាប់នៅអេហ្ស៊ីបកំពុងអាក្រក់ទៅៗយ៉ា()

(VOV)_ចំពោះសភាពការអស្ថិរភាពនៅអេហ្ស៊ីបត្រូវបានកើនឡើង​ជាបន្ត
បន្ទាប់  ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប លោក Dao Thanh Chung នាថ្ងៃទី២០សីហា បានអោយដឹងថា÷គិតមកដល់ពេលនេះប្រជា​ពលរដ្ឋវៀតណាម នៅអេហ្ស៊ីបទាំងអស់នៅបានធានាសុវត្ថិភាព។ សកម្មភាពរបស់បណ្ដាស្ថាប័ន
ដំណាងរបស់ វៀតណាមប្រចាំនៅអេហ្ស៊ីបនៅប្រព្រឹត្តទៅជាធម្មតា។ ឯកអគ្គរដ្ឋ
ទូត​ Dao Thanh Chung បានអះអាងថា÷

          “ រដ្ឋាភិបាលវៀតណាម ក៏ដូចជាក្រសួងការបរទេសវៀតណាម យកចិត្ត​ទុកដាក់ដល់សុវត្ថិភាពរបស់ប្រជាជនវៀតណាមទាំងមូលនៅអេហ្ស៊ីប។​ដោយ
ទទួល បានការបញ្ជាណែនាំពីក្នុងប្រទេស យើងខ្ញុំជានិច្ចកាលទាក់ទងជាមួយ បងប្អូន សហគមន៍ជនវៀតណាមនៅទីនេះ ដើម្បីកសាងផែនការជំលាស​ប្រជាជន ធានាសុវត្ថិភាពអោយសហគមន៍ជនវៀតណាមនៅអេហ្ស៊ីប៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ