ប្រជាពលរដ្ឋស៊ីរីរាប់ពាន់នាក់ភៀសខ្លួនដោយការប៉ះទង្គិចនៅទីក្រុង Aleppo
|
ប្រជាពលរដ្ឋស៊ីរីរាប់ពាន់នាក់ភៀសខ្លួនដោយការប៉ះទង្គិចនៅទីក្រុង Aleppo (VNA) |
(VOVworld) – នាថ្ងៃទី ២៩ វិច្ឆិកា អ្នកសម្របសម្រួលសកម្មភាពជួយសង្គ្រោះ
មនុស្សធម៌ អ.ស.ប. លោក Stephen O’Brien បានឲ្យដឹងថា៖ សង្គ្រាមកំពុង
ឡើង ជណ្តើរក្នុងប៉ុន្មានថ្ងៃកន្លងទៅនេះនៅប៉ែកខាងកើតទីក្រុង Aleppo
របស់ស៊ីរីដែល បានធ្វើឲ្យជនស៊ីវិលចំនួន ១៦ ពាន់នាក់ត្រូវភៀសខ្លួន។ លោក
បានចាត់ទុកថា៖ ស្ថានភាពនេះនឹងបន្តនាពេលខាងមុខដល់ពេលណាការ
ប៉ះទង្គិចនៅកើតមាន ឡើង។ អ.ស.ប. បានដាស់តឿនភាគីទាក់ទិននានា
នៅស៊ីរីបញ្ឈប់រាល់យុទ្ធនាការ យោធាដែលរងឥទ្ធិពលទៅលើប្រជាពលរដ្ឋ
នៅទីក្រុង Aleppo ព្រមទាំង អនុញ្ញាតឲ្យសកម្មភាពដឹកជញ្ជូនទំនិញ
មនុស្សធម៌ទៅបណ្តាតំបន់ហ៊ុមព័ទ្ធនៅ ទីក្រុងនេះ៕