ប្រជាពលរដ្ឋអាមេរិក Eward Snowden ដាក់ពាក្យសូមភៀសខ្លួននយោបាយនៅរុស្ស៊ី
(VOVworld) –ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា៖ នាថ្ងៃទី ១ កក្កដា ប្រជាពលរដ្ឋ
អាមេរិក Eward Snowden បានដាក់ពាក្យសូមភៀសខ្លួននយោបាយ នៅរុស្ស៊ី។ Eward
Snowden ត្រូវបានចាត់ទុកថាកំពុងលាក់ខ្លួននៅតំបន់ព្រលាន យន្តហោះអន្តរជាតិ
Sheremetyevo នៅរុស្ស៊ី។ ប្រតិកម្មចំពោះរឿងហេតុនេះ ប្រធានាធិបតីរុស្ស៊ី លោក
Vladimir Putin បានប្រកាសថា៖ រុស្ស៊ីអាចពិនិត្យមើល សំណើរពោលខាងលើ ប្រសិនបើ អតីតបុគ្គលិកបច្ចេកទេសនៃទីភ្នាក់ងារចារកម្ម កណ្ដាលអាមេរិក (CIA) Eward Snowden បញ្ឈប់ប្រកាសរាល់ព័ត៌មានសម្ងាត់ រងឥទ្ធិពលដល់ផលប្រយោជរបស់អាមេរិក។
លោក Putin ក៏បានអះអាងទៀតថា ៖ Eward Snowden មិនមែនជាចារបុរសរបស់
រុស្ស៊ីនិងបណ្ដាស្ថាប័នចារកម្មនៃប្រទេសនេះមិនធ្លាប់ដែលបានសហប្រតិបត្តិការជា
មួយមុខសញ្ញានេះឡើយ៕
|
ប្រជាពលរដ្ឋអាមេរិក Eward Snowden បានដាក់ពាក្យសូមភៀសខ្លួននយោបាយ នៅរុស្ស៊ី។ (Image: Vietnamplus) |