ប្រជាមតិរបស់អ្នកបោះឆ្នោតចំពោះកិច្ចប្រជុំលើកទី៤រដ្ឋសភានីតិកាលទី១៣

ប្រជាមតិរបស់អ្នកបោះឆ្នោតចំពោះកិច្ចប្រជុំលើកទី៤រដ្ឋសភានីតិកាលទី១៣ - ảnh 1
កិច្ចប្រជុំលើកទី៤រដ្ឋសភាវៀតណាមនីតិកាលទី១៣
(រូបថតៈ Internet)


(VOV)-កិច្ចប្រជុំលើកទី៤រដ្ឋសភាវៀតណាមនីតិកាលទី១៣បានបើកនាព្រឹកថ្ងៃទី
២២តុលា ​ទាក់ទាញការតាមដានរបស់អ្នកបោះឆ្នោតជាច្រើនកុះករលើ ទូទាំង
ប្រទេស។ អ្នកបោះឆ្នោតបានផ្ញើនូវក្តីសង្ឃឹមបំណងប្រាថ្នា ដល់សមាជិករដ្ឋសភា ជាមួយគោលបំណងតាមរយៈកិច្ចប្រជុំ សេដ្ឋកិច្ចសង្គមប្រទេសជាតិកាន់តែមាន
ការ អភិវឌ្ឍន៌ចីរភាពពី១ថ្ងៃទៅ១ថ្ងៃ ជីវភាពរស់នៅរបស់ប្រជាជនកាន់តែបាន
លើក​កំពស់។ អ្នកបោះឆ្នោត Trinh Thi Nga នៅខេត្ត Nam Dinh បានស្នើថា៖

        “នៅមូលដ្ឋានកំពុងប្រមូលផ្តុំជាជំហានៗសម្រាប់ការកសាងជនបទ
ថ្មី។ ក្នុងដំណើការអនុវត្ត ប្រជាជនបានជឿជាក់ទៅលើគោលនយោបាយ
របស់​បក្ស និងរដ្ឋ ប៉ុន្តែដើម្បីខំប្រឹងប្រែងសម្រេចបានគោលដៅនេះ គឺជួប
ប្រទះនឹងការលំបាកអំពីថវិ​ការ។ កិច្ចប្រជុំនេះរបស់រដ្ឋសភា អ្នកបោះឆ្នោត
មានគោលបំណងចង់ឲ្យរដ្ឋ​សភាយកចិត្តទុកដាក់ដល់គោលនយោបាយ
ជួយឧបត្ថម្ភកសាងជនបទថ្មី”។

        រីឯលោក Nguyen Duc Noi ប្រធានគណៈកម្មាធិការរណ្សិរមាតុភូមិវៀត​
ណាម ខេត្ត KonTum ឲ្យដឹងថា៖

        “តាមតយៈការតាមដានសម័យបើកកិច្ចប្រជុំរដ្ឋសភានាព្រឹកថ្ងៃនេះ
ខ្ញុំចាប់​អារម្មណ៌លើខ្លឹមសារចំនួន២ គឺ​បញ្ហាប្រឆំាងអំពើពុករលួយ និងបញ្ហា បោះឆ្នោតទំនុកទុកចិត្តចំពោះមុខដំណែងដោយប្រជាជនជ្រើសរើសផងដែរ”៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ