ប្រជាអាណិកជនវៀតណាមនៅកម្ពុជាទទួលអំណរបុណ្យតេតសហគមន៍ ២០២៣

(VOVWORLD) - កាលពីយប់ថ្ងៃទី ៦ មករា ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានរៀបចំបុណ្យតេតសហគមន៍ ទទួលអំណរនិទាឃរដូវស្រុកកំណើត ឆ្នាំ ២០២៣ នៅបរិវេណស្ថានទូតនៅរាជធានីភ្នំពេញ។
ប្រជាអាណិកជនវៀតណាមនៅកម្ពុជាទទួលអំណរបុណ្យតេតសហគមន៍ ២០២៣ - ảnh 1បុណ្យតេតសហគមន៍ ទទួលអំណរនិទាឃរដូវស្រុកកំណើត ឆ្នាំ ២០២៣

អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា Nguyen Huy Tang បានសង្កត់ធ្ងន់ថា ឆ្នាំ ២០២២ - ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា កម្ពុជា - វៀតណាម និងជាឆ្នាំរំលឹកខួបលើកទី ៥៥ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរបានបិទបញ្ចប់ជាមួយសកម្មភាពរស់រវើក និងមានអត្ថន័យជាច្រើន។ ទំនាក់ទំនងនយោបាយរវាងវៀតណាម និងកម្ពុជាបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមានការរីកចម្រើនគួរឱ្យកត់សម្គាល់៖ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេល ១១ ខែដើមឆ្នាំ ២០២២ សម្រេចបាន ៩,៧៧ ពាន់លានដុល្លារអាមេរិក (កើន ១៣,២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១)។លោលឯកអគ្គរដ្ឋទូតបានឲ្យដឹងថា ក្នុងឆ្នាំ ២០២៣ ភាគីទាំងពីរចាំបាច់ត្រូវម្ចាស់ការទាញយកឱកាស សម្របសម្រួលយ៉ាងជិតស្និទ្ធ សំដៅបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។ ក្នុងនោះផ្ដោតសំខាន់លើការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ សេដ្ឋកិច្ចត្រូវក្លាយជាប្រភពកម្លាំង ធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនងវៀតណាម-កម្ពុជា។

ក្នុងបរិយាកាសដ៏កក់ក្តៅ និងពោរពេញដោយបរិយាកាសបុណ្យតេតប្រពៃណីជាតិ បងប្អូនជនរួមជាតិជាច្រើន មានអារម្មណ៍រំភើបចិត្ត នៅពេលបានចូលរួមបុណ្យតេតសហគមន៍ និទាឃរដូវឆ្នាំ ២០២៣។ លោកវេជ្ជបណ្ឌិត Le Ba Hung នាយកមន្ទីរពេទ្យចាក់អង្រែបានចែករំលែកថា៖ “យើងខ្ញុំពិតជាមានអារម្មណ៍រំភើបចិត្តណាស់ នៅពេលចូលរួមកម្មវិធីនេះ។ ប្រជាអាណិកជនវៀតណាមនៅទីនេះ ជានិច្ចកាលបានឆ្ពោះមកស្រុកកំណើត ប្រទេសជាតិ ហើយមានគោលបំណងថា ប្រទេសជាតិកាន់តែខ្លាំងមាំមួន វិបុលភាព និងអភិវឌ្ឍ ថែមទៀត។ ទន្ទឹមនឹងនេះ សូមជូនពរឱ្យទំនាក់ទំនងវៀតណាម-កម្ពុជាកាន់តែអភិវឌ្ឍន៍ប្រកបដោយចីរភាពពីមួយថ្ងៃទៅមួយថ្ងៃផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ