ប្រជាអាណិកជនវៀតណាមនៅថៃមានសេចក្តីសប្បាយរីករាយយ៉ាងខ្លាំងដោយបានឃើញការរីកចម្រើនរបស់ប្រទេសជាតិ

(VOVWORLD) -  រាល់មហាសន្និបាតបក្សនីមួយៗ សហគមន៍ជនវៀតណាមនៅប្រទេសថៃនិយាយរួមនិងនៅខេត្ត Udon Thani ភាគឥសាន្តនៃប្រទេសនេះនិយាយដោយឡែក តែងតែមានសេចក្តីរីករាយដោយឃើញថា ប្រទេសវៀតណាមកំពុងផ្លាស់ប្តូរ រឹងមាំឆ្ពោះទៅរកមាគ៌ាឯករាជ្យ ប្រជាធិបតេយ្យ ប្រទេសជាតិខ្លាំងមាំមួន ប្រជាជនសម្បូរធូរធារ សង្គមប្រជាធិបតេយ្យ យុត្តិធម៌និងអរិយ្យធម៌។

លោក Luong Xuan Hoa សមាជិកគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ប្រធានសមាគម ជនវៀតណាមនៅខេត្ត Udon Thani បានអះអាងដូច្នេះ នៅពេលមានបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅប្រទេសថៃ ក្នុងបរិបទបក្សកុម្មុយនិស្តវៀតណាមកំពុងប្រារព្ធមហាសន្និបាតលើកទី ១៣ ចាប់ពីថ្ងៃទី ២៥ ខែមករា ដល់ថ្ងៃទី ២ ខែកុម្ភៈ។ លោក Luong Xuan Hoa បានសង្កត់ធ្ងន់ថា អណិកជនវៀតណាមនៅថៃ តែងតែតាមដាននិងសប្បាយរីករាយចំពោះសមិទ្ធិផលដែលវៀត ណាមទទួលបាននាពេលបច្ចុប្បន្ននេះ ព្រមទាំងគាំទ្រការងារប្រឆាំងអំពើពុករលួយ។ យ៉ាងណាមិញ ប្រជាអាណិកជនចង់អោយបក្សមានគោលការណ៍ណែនាំនិងគោលនយោបាយជាក់ស្តែងនិងមានប្រសិទ្ធភាពជាងដើម្បីជួយដល់សហគមន៍ជនវៀតណាមនៅថៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ