ប្រញាប់ប្រញាល់ជំនះពុះពាលើផលវិបាកក្រោយទឹកជំនន់
(VOVWORLD) -នៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី ១៣តុលារបស់គណៈកម្មាធិការបញ្ជាណែនាំ បជ្ឈឹម ទទួលបន្ទុកការបង្កាប្រឆាំងគ្រោះធម្ម ជាតិ យោងតាមសេចក្តីរាយការណ៍របស់តំបន់ នានានោះ រហូតដល់ព្រឹកព្រលឹមថ្ងៃទី១៣តុ លា ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់បណ្តាលឲ្យមនុស្សចំនួន៥៤នាក់ត្រូវស្លាប់ ៣៩នាក់បាត់ខ្លួននិង៣១នាក់រងរបួស។
ទ្រព្យសម្បត្តិនិងដំណាំជាច្រើនរបស់ប្រជាជនត្រូវបាត់បង់ សំណង់សាធារណៈច្រើន ត្រូវខូចខាត កិតជាប្រាក់គឺ ១២០ពាន់លានដុង។ ចំពោះមុខបម្រែបម្រួលយ៉ាងស្មុគ ស្មាញនៃទឹកភ្លៀងធ្លាក់និងទឹកជំនន់យ៉ាងខ្លាំងនោះ នាថ្ងៃទី១២តុលា នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្ត្រីមួយចំនួន បានដឹកនាំក្រុមការងារទៅតំបន់បញ្ជាណែនាំផ្ទាល់ការទប់ទល់ជាមួយស្ថានភាពទឹក ជំនន់ ការពារសុវត្ថិភាពទំនប់។ ស្មារតីរបស់រដ្ឋាភិបាលគឺសំណូមពររដ្ឋអំណាចគ្រប់ ជាន់ថ្នាក់ បន្តតាមដានជាប់អាកាសធាតុ ប្រចាំការ២៤ម៉ោង ជំលៀសប្រជាជនចេញ ពីតំបន់គ្រោះថ្នាក់។
ហើយចំពោះមុខបម្រែបម្រួលយ៉ាងស្មុគស្មាញនៃទឹកជំនន់ ភ្លៀងធ្លាក់ខ្លាំងនោះ តំបន់និងស្ថាប័ននានាបានប្រមូលផ្តុំកងកម្លាំងជំនះពុះពារលើ ផលវិបាកដឹកជញ្ជូនម្ហូបអាហារ ជួយឧបត្ថម្ភប្រជាជនតំបន់រងគ្រោះ៕