ប្រតិកម្មខុសគ្នារបស់សាធារណៈមតិជុំវិញវិបត្តិអន្តោប្រវេសន៍នៅអឺរ៉ុប
|
ប្រតិកម្មខុសគ្នារបស់សាធារណៈមតិជំវិញវិបត្តិអន្តោប្រវេសន៍នៅអឺរ៉ុប (Image: VNA) |
(VOVworld) – នាថ្ងៃទី ១២ កញ្ញា នាវាមួយចំនួនដែលដឹកជញ្ជូនជនអន្តប្រវេសន៍
រាប់រយនាក់ទៀតបានចុះចតកំពង់ផែរកោះ Lesbos របស់ក្រិក។ គិតតាំងពីដើម
ឆ្នាំ ២០១៥ រហូតមកដល់ពេលនេះ មានមនុស្សចំណាក់ស្រុកចំនួន ៤៣០ នាក់
បានឆ្លងសមុទ្រមេឌីទែរ៉ាណេទៅកាន់អឺរ៉ុប។ បរិមាណជនអន្តោប្រវេសន៍ដ៏ធំចំ
ឡែកនោះធ្វើឲ្យបណ្ដាមជ្ឈមណ្ឌលជំរំនៅក្រិកក៏ដូចជានៅអ៊ីតាលីហុងគ្រីសុទ្ធិត
តែកំពុងហូសកំរិត។ បណ្ដាអ្នកការទូតសហភាពអឺរ៉ុបកំពុងខំប្រឹងប្រែងស្វែង
រកសម្លេងរួមដើម្បីដោះស្រាយវិបត្តិជនអន្តោប្រវេសន៍នេះក្នុងពេលដែលសា
ធារណៈមតិក្នុងប្រទេសមានប្រតិកម្មខុសគ្នាជុំវិញបញ្ហានេះ។ រលកបាតុកម្មគាំទ្រ
និងប្រឆាំងជនអន្តោប្រវេសន៍បានប្រព្រឹត្តទៅក្នុងពេលជាមួយគ្នានៅ Slovakia។
នាថ្ងៃដដែលមុស្សរាប់ពាន់នាក់បានដងហែក្បួនសំដៅប្រឆាំងការទទួលបន្ថែម
ជនចំណាក់ស្រុកថែមទៀតនៅប្រទេសប៉ូឡួញ។ ក្នុងពេលនោះ នាថ្ងៃទី ១២
កញ្ញា នៅអង់គ្លេសមនុស្សចំនួន ៩០ ពាន់នាក់បានធ្វើបាតុកម្មនៅក្រុងឡុងដើម្បី
ស្នើរឲ្យរដ្ឋាភិបាលនៃប្រទេសនេះទទួលបន្ថែមជនអន្តោប្រវេសន៍ក្នុងកាលៈទេសៈ
វិបត្តិជនចំណាក់ស្រុកកំពុងឡើងជណ្តើរនៅអឺរ៉ុប។ នៅកាណាដា រដ្ឋមន្ត្រីក្រសួង
អភិវឌ្ឍន៍អន្តរជាតិបានឲ្យដឹងថា៖ ប្រទេសនេះនឹងបង្កើតមូលនិធិជាបន្ទាន់មួយ
ដើម្បីទទួលនិងបែងចែកប្រាក់ជំនួយនៅកាណដាសំរាប់ជនចំណាក់ស្រុកនៅ
មជ្ឈឹមបូព៌ារ។ នាបច្ចុប្បន្ន មូលនិធិពោលខាងលើបានរៃអង្គាសចំនួនប្រាក់ជាង
៧៥ លានដុល្លាអាមេរិក៕