ប្រតិកម្មបញ្ច្រាសគ្នាចំពោះសារសហព័ន្ធរបស់ប្រធានាធិបតីអាមេរិក
(VOVWORLD) - សារសហព័ន្ធឆ្នាំ២០១៩របស់ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃទី៥ ខែកុម្ភៈ ទទួលបានប្រតិកម្មសកម្មជាច្រើនរបស់សមាជិកគណៈ រដ្ឋមន្រ្តី។
រដ្ឋមន្រ្តីការបរទេសលោក Mike Pompeo ចាត់ទុកថា ក្នុងរយៈពេល២ឆ្នាំ ដំបូងចូលកាន់តំណែង ប្រធានាធិបតីលោក Trump បានពង្រឹងប្រទេសអាមេរិក ទាំងកិច្ចការផ្ទៃក្នុងផងនិងកិច្ចការបរ ទេសផង ដែលក្នុងនោះយកផលប្រយោជន៍ របស់ប្រជាជនអាមេរិកជាកត្តាចម្បង ហើយស្ដារតួនាទីដឹកនាំរបស់អាមេរិកលើ ទូទាំងពិភពលោកឡើងវិញ។ ចំណែកឯរដ្ឋមន្រ្តីហិរញ្ញវត្ថុលោក Steven Mnuchin បានចាត់ទុកថា គោលនយោបាយឧបត្ថម្ភពលករនិងជំរុញកំណើនសេដ្ឋកិច្ចរបស់ លោកប្រធានាធិបតីបានលើកស្ទួយប្រាក់បៀវត្តន៍របស់ពលករអាមេរិក ហើយ ជួយកាត់បន្ថយអត្រាអ្នកគ្មានការងារធ្វើចុះនៅកម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រ។
ប៉ុន្តែ សារសហព័ន្ធឆ្នាំនេះរបស់ប្រធានាធិបតីលោក Trump ក៏ជួបប្រទះនឹង ការប្រឆាំងជំទាស់របស់សមាជិកសភានៃគណៈបក្សប្រជាធិបតេយ្យ។ លោកស្រី Stacey Abrams ជាអ្នកនយោបាយម្នាក់ដែលកំពុងលេចចេញនៃគណៈបក្ស ប្រជាធិបតេយ្យ ត្រូវបានគណៈបក្សនេះជ្រើសរើសដើម្បីថ្លែងពីប្រតិកម្មចំពោះ សារសហព័ន្ធឆ្នាំ២០១៩។
លោកស្រី Abrams បានរិះគន់គោលនយោបាយពន្ធដែលត្រូវបានអនុវត្តន៍ កាលពីឆ្នាំ២០១៧ក៏ដូចជាគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងរឹងរបស់រដ្ឋអំណាចប្រធានាធិបតីលោក Trump។ លោកស្រី Abrams ក៏បានរិះគន់ការប្រកាន់ ពូជសាសន៍ ហើយចាត់ទុកថា អ្នកប្រកាន់ពូជសាសន៍ចាំបាច់មានការទទួល ខុសត្រូវ បើទោះជាគេចំណុះស្រទាប់ណាក៏ដោយ។ ក្រៅពីនោះ លោកស្រី Abrams ក៏បានបញ្ចេញមតិដោយការពារអនុក្រិតថែទាំសុខភាពដោយតម្លៃសមស្រប ក៏ ដូចជាអំពាវនាវអោយមានវិធានការគ្រប់គ្រងកាំភ្លើងនិងធ្វើសកម្មភាពយ៉ាងឆាប់ រហ័សដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុផងដែរ៕