ប្រតិកម្មបញ្ជ្រាសគ្នារបស់ពិភពលោកអំពីកិច្ចព្រមព្រៀងក្របខ័ណ្ឌរវាងP5+1និងអ៊ីរ៉ង់

ប្រតិកម្មបញ្ជ្រាសគ្នារបស់ពិភពលោកអំពីកិច្ចព្រមព្រៀងក្របខ័ណ្ឌរវាងP5+1និងអ៊ីរ៉ង់ - ảnh 1
តំណាង P5+1និងអ៊ីរ៉ង់ក្រោយពេលបញ្ចប់កិច្ចចរចារ
(រូបថតៈAFP/TTXVN )


(VOVworld)-សហគមអន្តជាតិបានមានប្រតិកម្មបញ្ជ្រាស់គ្នាចំពោះកិច្ចព្រម ព្រៀងក្របខ័ណ្ឌមានចរិតលក្ខណៈ ប្រតិបត្តិសាស្ត្ររវាងអ៊ីរ៉ង់ជាមួយក្រុម P5+1 ដែលទើបនឹងសម្រេចបាននាថ្ងៃទី២មេសានៅទីក្រុងលូសានរបស់ស្វីស។ រុស្ស៊ី
បានប្រកាសថា កិច្ចព្រមព្រៀងនេះពិតជានឹងជះឥទ្ធិពលសកម្មទៅលើសភាព ការណ៍រួមនៅមជ្ឈឹមប៉ូព៌ា។ ទួរគីគាំទ្រកិច្ចព្រមព្រៀងនេះ ព្រមទាំងសម្តែងក្តី
សង្ឃឹមថា រដ្ឋអំណាចតេអេរ៉ង់នឹងមានការបោះជំហានជាក់ស្តែង សំដៅឈាន ដល់កិច្ចព្រមព្រៀងពេញលេញមួយនាខែកក្កដាខាងមុខ។

        ក្នុងពេលជាមួយគ្នានោះ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអ៊ែល លោក Mark
Regev បានរិះគន់កិច្ចព្រមព្រៀងទើបនឹងសម្រេចបាននៅលូសាន ដោយចាត់ទុក នេះជាការបោះជំហានតាមទិសដៅគ្រោះថ្នាក់។ ពីក្រុងប៉ារីស រដ្ឋមន្ត្រីការបរទេស
បារាំងលោកស្រី Laurent Fabius បានឲ្យដឹងថា បញ្ហាឧបសគ្គ១គឺនៅពេលណា
លុបចោលបទដាក់ទណ្ឌកម្មចំពោះអ៊ីរ៉ង់នៅមិនទាន់ដោះស្រាយនោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ