ប្រតិកម្មរបស់កូរ៉េខាងត្បូងនិងចិនចំពោះការបញ្ជូនគ្រៀងសំណែនទៅកានវិហារ Yasukuni របស់នាយករដ្ឋមន្ត្រីជប៉ុន


ប្រតិកម្មរបស់កូរ៉េខាងត្បូងនិងចិនចំពោះការបញ្ជូនគ្រៀងសំណែនទៅកានវិហារ Yasukuni របស់នាយករដ្ឋមន្ត្រីជប៉ុន - ảnh 1
ប្រតិកម្មរបស់កូរ៉េខាងត្បូងនិងចិនចំពោះការបញ្ជូនគ្រៀងសំណែនទៅវិហារ Yasukuni របស់នាយករដ្ឋមន្ត្រីជប៉ុន (Image: VNA)

(VOVworld) – នាថ្ងៃទី ២១ មេសា កូរ៉េខាងត្បូងបានរិះគន់យ៉ាងខ្លាំងក្លាការដែល
នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានបញ្ជូនគ្រឿងសំណែនទៅកាន់វិហារ
Yasukuni នៅរដ្ឋធានីតូក្យូ នាព្រឹកថ្ងៃដ៏ដែល។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារ
ព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង លោក Noh Kwang Il បាន
អះអាងគោលជំហររបស់កូរ៉េខាងត្បូងឡើងវិញថា៖ វិហារ Yasukuni ធ្វើសការៈ បូជាបណ្ដាឧក្រិដ្ឋជនថ្នាក់ A ដែលតុលាការយោធាអាស៊ីចុងបូព៌ារបានកាត់ទោស។
ក្រៅពីនោះ លោក Noh Kwang Il បានឲ្យដឹងថែមទៀតថា៖ Seoul សង្ឃឹមថា៖
នាយករដ្ឋមន្ត្រី Abe នឹងរក្សាទស្សនៈរបស់ខ្លួនស្តីពីប្រវត្តិសាស្ត្ររបស់រដ្ឋភិបាលមុនៗ ក្នុងបទសន្ទរកថានានានៅសន្និសីទជាន់ខ្ពស់អាស៊ី-អាហ្វ្រិកដែលប្រព្រឹត្តទៅចាប់ពី
ថ្ងៃទី ២២ ដល់ទី ២៤ មេសានៅឥណ្ឌូណេស៊ី ក៏ដូចជា ក្នុងដំណើទស្សនកិច្ចនៅ
អាមេរិក នាសប្តាហ៍ខាងមុខ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Hong Lei
ក៏បាន នាំចេញប្រតិកម្មដូចគ្នា ក្នុងពេលចាត់ទុកថា៖ លោក Abe ត្រូវប្រតិបត្តិតាម
សេចក្តីថ្លែង ការស្តីពីប្រវត្តិសាស្ត្រមុននោះរបស់បណ្ដាអតីតនាយករដ្ឋមន្ត្រីជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ