ប្រតិកម្មរបស់ក្រសួងការបរទេសវៀតណាមស្តីពីសេចក្តីប្រកាសរបស់លោក វ៉ា គឹមហុង
|
ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង |
(VOVworld) – នាពេលថ្មីៗនេះ នាថ្ងៃទី ៣ និងទី៤ វិច្ឆិកា ឆ្នាំ ២០១៥ ជាបន្តបន្ទាប់
ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង បានមាន
សេចក្តីប្រកាសដែលលើកឡើងទស្សនៈស្តីពីតំបន់រវាង Dac Dam និង Dac Huyt
នៅខេត្ត Dak Nong របស់វៀតណាម ហើយចាត់ទុកនេះគឺជាតំបន់ដែលកម្ពុជា
មានសិទ្ធិទាមទាតាមអនុក្រិតឆ្នាំ ១៩១៤ របស់អគ្គទេសាភិបាលឥណ្ឌូចិន។ នាថ្ងៃ
ទី ២៩ វិច្ឆិកា ឆ្នាំ ២០១៥ ឆ្លើយសំណួររបស់អ្នកយកព័ត៌មានទីភ្នាក់ងារសារ
ព័ត៌មានវៀតណាមស្តីពីបញ្ហានេះ លោក Trinh Duc Hai អនុប្រធានគណៈ
កម្មាធិការកិច្ចការព្រំដែនជាតិវៀតណាមបានអះអាងថា៖ គោលជំហរមុនដ៏ដូច
ជាក្រោយរឹងមាំរបស់វៀតណាមដែលត្រូវបានលើកច្បាស់ក្នុងសេចក្តីថ្លែងការ
ណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh នាថ្ងៃទី
២ វិច្ឆិកា ឆ្នាំ ២០១៥ កន្លងទៅ។ តាមនោះ តំបន់ដែលលោក វ៉ា គឹមហុង បាន
ផ្តោតទៅលើនោះជានិច្ចកាលចំណុះអធិបតេយ្យភាពរបស់វៀតណាមនិងត្រូវ
បានលើកច្បាស់នៅមាត្រា ១ ក្នុងកិច្ចព្រមព្រៀងកំណត់ខ្សែព្រំដែនរវាងវៀត
ណាមនិងកម្ពុជាដែលត្រូវបានចុះហត្ថលេខា នាថ្ងៃទី ២៧ ធ្នូ ឆ្នាំ ១៩៨៥
(សន្ធិសញ្ញាឆ្នាំ ១៩៨៥)។ លោក Trinh Duc Hai ក៏បានសង្កត់ធ្ងនទៀតថា៖
តាមសន្ធិសញ្ញាឆ្នាំ ១៩៨៥ ថា៖ ភាគីទាំងពីគ្រាន់តែព្រមព្រៀងគ្នាកែសំរួល
ទិសដៅនៃខ្សែ ព្រំដែនចំពោះតំបន់ចំនួន ៦ ប៉ុណ្ណោះដែលក្នុងនោះ គ្មានតំបន់
ដែលលោក វ៉ា គឹមហុង ផ្តោតទៅលើឡើយ៕