ប្រតិកម្មរបស់ចិនអំពីបទថ្លែងមតិរបស់នាយករដ្ឋមន្រ្តីជប៉ុនអំពី អធិបតេយ្យភាពកោះសមុទ្រ
(VOV) /  
VOV-នាយករដ្ឋមន្រ្តីជប៉ុន លោកYoshihiko Noda អំពាវនាវឲ្យបង្កើនប្រសិទ្ខភាព
ច្បាប់ដើម្បីដោះស្រាយជំលោះអំពី អធិបតេយ្យភាពកោះសមុទ្រដោយសន្តិវិធី។នេះជាខ្លឹមសារនៃបទថ្លែងមតិរបស់ លោកYoshihiko Nodaនៅមហាសន្និបាតអ.ស.ប
ដែលកំពុងប្រព្រិត្តទៅនៅទីក្រុង New York អាមេរិក។លោកបានប្រកាសថា៖ជប៉ុន
នឹងការពារដែនដីជប៉ុនរហូតដល់ទីបញ្ចប់។ការថ្លែងមតិនេះរបស់ លោកNodaត្រូវ
បាននាំចេញក្នុងកាលះទេសះភាពតានតឹងកំពុងកើនឡើងរវាងជប៉ុនជាមួយចិននិង
កូរ៉េខាងត្បូងនៅជំវិញជំលោះដែនដី។អំពីជំលោះអធិបតេយ្យភាពកោះDokdo ជា
ភាសារកូរ៉េខាងត្បូងនិងTakeshimaជាភាសារជប៉ុនលោកNodaគូសបញ្ជាក់ថា៖មុនក៍
ដូចជាក្រោយ តូក្យូយល់ព្រមសាលក្រមនៃតុលាការយុត្តិធម៏អន្តជាតិ(JCJ)។ចំពោះជំលោះអធិបតេយ្យភាពកោះSenkaku ជាភាសារជប៉ុននិងDiaoyu ជាភាសារចិន
លោកNodaអះអាងថា៖មិនអាចព្រមព្រៀងជាមូយចិនបានឡើយ។លោកNodaបាន
អំពាវនាវឲ្យប្រទេសដែលពាក់ព័ន្ឋនានាអត់ធ្មត់និងចាត់ទុកថា៖ជំលោះទាំងឡាយគប្បី
ដោះស្រាយដ៍សមហេតុសមផល។
បន្ទាប់ពីបទថ្លែងមតិរបស់លោកNoda ភាគីចិននិងកូរ៉េខាងត្បូងបានមានប្រតិកម្ម។នាថ្ងៃ
ទី២៧កញ្ញាអ្នកនាំពាក្សក្រសួងការបរទេសចិនលោកQin Gang បានអោយដឹងថា៖ចិនអស់សង្ឃឹមចំពោះទស្សនះរបស់ថ្នាក់ដឹកនាំជប៉ុនអំពីបញ្ហាប្រជុំកោះជំលោះ៕
-VOV