ប្រតិកម្មរបស់ជប៉ុន ហ្សូដង់និងអាមេរិកបន្ទាប់ពីការសម្លាប់អ្នកបើកបរយន្តហោះហ្សូដង់
|
ប្រតិកម្មរបស់ប្រជាជនហ្សូដង់បន្ទាប់ពីការសម្លាប់អ្នកបើកបរយន្តហោះហ្សូដង់ |
(VOV)_នាថ្ងៃទី៤ កុម្ភះ ហ្សូដង់បានអនុវត្តការប្រហារជីវិតចំពោះទណ្ឌិត២នាក់ជា
សមាជិករបស់អង្គការជីហាដ។ នេះគឺជាសកម្មភាពរបស់ហ្សូដង់ សំដៅតបតវិញ
ការដែលកងកម្លាំងរដ្ឋឥស្លាមស្វ័យប្រកាស (IS) សម្លាប់អ្នកបើកបរយន្តហោះ
Mazz Al Kassasbeh របស់ប្រទេសនេះ។ តាមនោះ នាថ្ងៃទី៤ កុម្ភះ ហ្សូដង់បានប្រ
ហារជីវិតទណ្ឌិត Sajida Al Rishawi ជាអ្នកដែលបាន IS ទាមទារដោះលែង ដើម្បី
ផ្លាស់ប្តូរជាមួយចំណាប់ខ្មាំងរបស់គេ និងទណ្ឌិត Ziad Al Karboli សមាជិកជាន់ខ្ពស់
នៃ Al _ Qaeda។
នាថ្ងៃនេះដែរ មជ្ឈដ្ឋានមន្ត្រីជប៉ុននិងអាមេរិកក៏បានថ្កោលទោសយ៉ាងខ្លាំង
ក្លាចំពោះអង្គការ IS ដែលបានដុតសម្លាប់ចំណាប់ខ្មាំងហ្សូដង់ និងអ្នកបើកបរយន្ត
ហោះ Mazz Al Kassasbeh។ ប្រធានាធិបតីអាមេរិក លោក Barack Obama បានអោយដឹងថា៖ អំពើថោកទាបនេះរបស់ IS នឹងធ្វើអោយពិភពលោកបង្កើនការខំប្រឹងប្រែង
កំទេចសមាជិកជ្រុលនិយមតែប៉ុណ្ណោះ។ នៅជប៉ុន នាយករដ្ឋមន្ត្រី លោក Shinzo Abe
បានចាត់ទុក៖អំពើនេះគឺជាបទឧក្រិដ្ឋ១មិនអាចលើកលែងបានទេ។
ក្នុងព្រឹត្តិការណ៍ទាក់ទិនដល់ការខំប្រឹងប្រែងបង្កាប្រឆាំង IS ប៉ូលីសកាណាដា បាន
ជូនដំណឹងនាថ្ងៃទី៣ កុម្ភះថា៖ ប្រទេសនេះទើបនឹងបំផ្លាញ់ចោលបណ្ដាញជ្រើស
រើសយុទ្ធជនអោយកងកម្លាំងឥស្លាមជ្រុលនិយមនេះនៅកាណាដាដែរ៕