ប្រតិកម្មរបស់ប៉ាឡេស្ទីន​និងអារ៉ាប់ប៊ីសាអូឌី​តអំពី​កិច្ចព្រមព្រៀង​ប្រក្រតីភាពទំនាក់ទំនងរវាងអ៊ីស្រាអែលជាមួយអេមីរ៉ាតអារ៉ាប់រួមនិងបារ៉ែន

(VOVWORLD) - រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានអះអាង បន្តប្រកៀកស្មាជាមួយប្រជាជនប៉ាឡេស្ទីននិងគាំទ្ររាល់ការខិតខំប្រឹងប្រែងឆ្ពោះទៅរកដំណោះស្រាយយុត្តិធម៌និងគ្រប់ជ្រុងជ្រោយចំពោះបញ្ហាប៉ាឡេស្ទីន។
ប្រតិកម្មរបស់ប៉ាឡេស្ទីន​និងអារ៉ាប់ប៊ីសាអូឌី​តអំពី​កិច្ចព្រមព្រៀង​ប្រក្រតីភាពទំនាក់ទំនងរវាងអ៊ីស្រាអែលជាមួយអេមីរ៉ាតអារ៉ាប់រួមនិងបារ៉ែន - ảnh 1 "សន្ធិសញ្ញា Abraham" ប្រក្រតីភាពទំនាក់ទំនងបានចុះហត្ថលេខានៅសេតវិមានក្នុងឆ្នាំ ២០២០  (រូបថត៖ រ៉យទ័រ)

បន្ទាប់ពីអ៊ីស្រាអែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រក្រតីភាពទំនាក់ទំនងជាមួយអេមីរ៉ាតអារ៉ាប់រួម និងបារ៉ែន នៅថ្ងៃទី ១៥ ខែកញ្ញានោះ ខុទ្ទកាល័យប្រធានាធិប តីប៉ាឡេស្ទីនបានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ ថា ប្រជាជនប៉ាឡេស្ទីននឹងមិនទទួលយកនូវផលវិបាកនៃកិច្ចព្រមព្រៀងពោលខាងលើ ប្រសិនបើសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល មិនទាន់ ទទួលស្គាល់សិទ្ធិរបស់ប៉ាឡេស្ទីនក្នុងការបង្កើតរដ្ឋឯករាជ្យជាមួយខ្សែព្រំដែនឆ្នាំ ១៩៦៧ និងទីក្រុងយេរូសាឡិមខាងកើត ជារដ្ឋធានី។ លើសពីនេះទៅទៀត បញ្ហាជនភៀសខ្លួនប៉ាឡេស្ទីនត្រូវតែដោះស្រាយស្របតាមសេចក្ដីសម្រេចិត្តលេខ ១៩៤ របស់អង្គការសហប្រជាជាតិ។ សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា "គ្មាននរណាម្នាក់មានសិទ្ធិនិយាយជំនួសប្រជាជនប៉ាឡេស្ទីន ឬអង្គការរំដោះប៉ាឡេស្ទីនទេ"។ ប៉ាឡេស្ទីនជឿជាក់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រក្រតីភាពទំនាក់ទំនងរវាង អេមីរ៉ាតអារ៉ាប់រួម បារ៉ែន និងអ៊ីស្រាអែល នឹងមិននាំមកនូវសន្តិភាពដល់មជ្ឈឹមបូព៌ាទេ។ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmud Abbas បានអះអាងថា នៅពេលណាដែលអ៊ីស្រាអែលដកខ្លួនចេញពីទឹកដីទន្ត្រានកាន់កាប់នោះ ទើបមជ្ឈិមបូព៌ាមានសន្តិភាពផង ដែរ។

ក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃដដែលនោះ រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានអះអាងបន្តប្រកៀកស្មាជាមួយប្រជាជនប៉ាឡេស្ទីននិងគាំទ្ររាល់ការខិតខំប្រឹងប្រែងឆ្ពោះទៅរកដំណោះស្រាយយុត្តិធម៌និងគ្រប់ជ្រុងជ្រោយចំពោះបញ្ហាប៉ាឡេស្ទីន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ