ប្រតិកម្ម​របស់​ភាគី​នានា​ បន្ទាប់​ពី​កូរ៉េ​ខាង​ជើង​បាន​បាញ់បង្ហោះ​វត្ថុ​ហោះ​ហើរ​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​

(VOVWORLD) - នៅថ្ងៃទី៥ ខែធ្នូ ក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង( NSC) បានសម្តែងការព្រួយបារម្ភ ចំពោះការដែលកូរ៉េខាងជើងបានបាញ់បង្ហោះវត្ថុហោះហើរមិនស្គាល់អត្តសញ្ញាណទៅលើសមុទ្រជប៉ុន នាព្រឹកថ្ងៃដដែលនោះ ហើយបានអំពាវនាវឲ្យតភ្ជាប់ការចរចាឡើងវិញ សំដៅកាត់បន្ថយភាពតានតឹង។
ប្រតិកម្ម​របស់​ភាគី​នានា​ បន្ទាប់​ពី​កូរ៉េ​ខាង​ជើង​បាន​បាញ់បង្ហោះ​វត្ថុ​ហោះ​ហើរ​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ - ảnh 1ការបាញ់សាកល្បងមីស៊ីលមួយ របស់កូរ៉េខាងជើង។ (រូបភាព៖ AFP/TTXVN)

ក្នុងពេលជាមួយគ្នានោះអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បានសង្កត់ធ្ងន់ថា អាមេរិកបន្តការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការសម្រេចឲ្យបានសន្តិភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ តាមរយៈការសន្ទនានិងការទូតជាមួយកូរ៉េខាងជើង។ ដូច្នេះ អាមេរិកនឹងបន្តស្វែងរកការចូលរួមជាមួយកូរ៉េខាងជើង តាមរយៈការអភិក្រមជាក់ស្តែងនិងមានការពិចារណា សំដៅសម្រេចឲ្យបានវឌ្ឍនភាពថ្មី ដែលជួយពង្រឹងផ្នែកសន្តិសុខរបស់អាមេរិក សម្ព័ន្ធមិត្ត និងកងកម្លាំងដែលបានដាក់ពង្រាយរបស់អាមេរិក។

ការបាញ់បង្ហោះវត្ថុហោះហើរនៅថ្ងៃទី ៥ ខែមករា គឺជាការសំញែងកម្លាំងលើកដំបូងរបស់ទីក្រុងព្យុងយ៉ាង ក្នុងឆ្នាំ ២០២២នេះ។ ទីភ្នាក់ងារចារកម្មរបស់កូរ៉េខាងត្បូងនិងអាមេរិក កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីវិភាគព័ត៌មានលម្អិតនៃការបាញ់បង្ហោះវត្ថុហោះហើរនេះ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ