ប្រតិកម្មរបស់មន្រ្តីអាមេរិកបន្ទាប់ពីរឿងបុករថយន្តនៅខាងក្រៅវិមានសភា

(VOVWORLD) - ឧប្បត្តិហេតុនេះកើតឡើងនៅពេលដែលមន្រ្តីសន្តិសុខកាពីតូល Hill ទើបបានបញ្ចប់ការដករបាំងសន្តិសុខខាងក្រៅចេញ កាលពីសប្តាហ៍មុន ខណៈដែលរបាំងផ្នែកខាងក្នុងនៅតែមាន នៅជុំវិញអាគារ បន្ទាប់ពីកុបកម្មកាលពីដើមឆ្នាំនេះ។

កាលពីថ្ងៃទី ២ ខែមេសា ប្រធានាធិបតីអាមេរិក Joe Biden បានថ្កោលទោសចំពោះការវាយប្រហារដែលបានកើតឡើងនៅចំណុចត្រួតពិនិត្យនៅកាពីតូល Hill ហើយបានផ្ញើសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់ មន្រ្តីប៉ូលីសដែលទើបបានស្លាប់។ ទន្ទឹមនឹងនេះដែរ ប្រធានសភាជាន់ទាបអាមេរិកលោកស្រី Nancy Pelosi បានបញ្ជាឲ្យបង្ហូតទង់ជាតិពាក់កណ្ដាល នៅកាពីតូល Hill ដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធ នាយទាហាន William Evans អ្នកដែលបានចំណាយពេល ១៨ ឆ្នាំបម្រើការក្នុងការការពារវិមានសភាអាមេរិក មុនពេលត្រូវគេបុករថយន្តដល់ស្លាប់។ ប៉ូលីសបានបាញ់កំទិច ហើយបានបញ្ជាក់ថា ជនដៃដល់បានបុករថយន្តផ្ទាល់ខ្លួនមួយគ្រឿងទៅលើប៉ូលីសពីរនាក់ មុនពេលបុកចូលរបងខាងជើងនៃតំបន់អគារសភាអាមេរិក។ ឧប្បត្តិហេតុនេះកើតឡើងនៅពេលដែលមន្រ្តីសន្តិសុខកាពីតូល Hill ទើបបានបញ្ចប់ការដករបាំងសន្តិសុខខាងក្រៅចេញ កាលពីសប្តាហ៍មុន ខណៈដែលរបាំងផ្នែកខាងក្នុងនៅតែមាន នៅជុំវិញអាគារ បន្ទាប់ពីកុបកម្មកាលពីដើមឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ