ប្រតិកម្មរបស់លោកខាងលិចនឹងមិនបង្ខំឲ្យរុស្ស៊ីផ្លាស់ប្តូរផែនការអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ខ្លួននៅបេឡារុស្សនោះទេ

(VOVWORLD) - នៅថ្ងៃសៅរ៍ ទី២៥ មីនា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាន ឲ្យដឹងថា ទីក្រុងម៉ូស្គូ និងទីក្រុង Minsk បានព្រមព្រៀងគ្នាលើការដាក់ពង្រាយអាវុធ នុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស្ស។
ប្រតិកម្មរបស់លោកខាងលិចនឹងមិនបង្ខំឲ្យរុស្ស៊ីផ្លាស់ប្តូរផែនការអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ខ្លួននៅបេឡារុស្សនោះទេ - ảnh 1លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov។ (រូបថត៖ Rianovosti)
កាលពីថ្ងៃទី ២៧ មីនា លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានប្រកាសថា ផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅ ប្រទេសបេឡារុស្សនឹងមិនផ្លាស់ប្តូរទេ ទោះបីជាមានប្រតិកម្មពីប្រទេសមួយចំនួនក៏ដោយ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងម៉ូស្គូ លោក Dmitry Peskov បានសង្កត់ធ្ងន់ថា៖
“ប្រតិកម្មបែបនេះ ពិតណាស់ថា មិនអាចផ្លាស់ប្តូរផែនការរបស់រុស្ស៊ីបានទេ។ លោកប្រធានាធិបតី Putin បានបកស្រាយបំភ្លឺអ្វីៗគ្រប់បែបយ៉ាងនៅក្នុងសេចក្តីថ្លែង ការណ៍របស់ខ្លួន នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃសៅរ៍។ គ្មានអ្វីត្រូវបន្ថែមទៅលើប្រការនេះ ទេ”។
មុននោះ នៅថ្ងៃសៅរ៍ ទី២៥ មីនា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាន ឲ្យដឹងថា ទីក្រុងម៉ូស្គូ និងទីក្រុង Minsk បានព្រមព្រៀងគ្នាលើការដាក់ពង្រាយអាវុធ នុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស្ស។ ហេតុផលគឺសេចក្តីថ្លែងការណ៍ របស់ចក្រភពអង់គ្លេសស្តីពីការផ្គត់ផ្គង់គ្រាប់រំសេវដែលមានផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូម រលាយ ដល់អ៊ុយក្រែន។ យោងតាមលោក រុស្ស៊ីកំពុងធ្វើអ្វីដែលអាមេរិកបានធ្វើអស់ ជាច្រើនទសវត្សរ៍មកហើយ ហើយរុស្ស៊ីមិនរំលោភបំពានលើកាតព្វកិច្ចរបស់ខ្លួនក្រោម សន្ធិសញ្ញាមិនរីកសាយភាយ អាវុធនុយក្លេអ៊ែរដែរ។ ការសាងសង់មូលដ្ឋានស្តុកអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅប្រទេសបេឡារុសនឹងត្រូវបានសម្រេចរួចរាល់នៅថ្ងៃទី១ ខែកក្កដាខាងមុខ។
ឆ្លើយតបនឹងបញ្ហានេះ អ៊ុយក្រែនបានអំពាវនាវឱ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិ សុខអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាអំពីផែនការនេះ ខណៈដែលអាល្លឺម៉ង់បាន ហៅវាថា ជាការគំរាមកំហែង។ សហភាពអឺរ៉ុបចាត់ទុកថា សកម្មភាពរបស់រុស្ស៊ី បង្ក ការគំរាមកំហែងដល់សន្តិសុខអឺរ៉ុប។ ប្រធានស្ថាប័នការទូតអឺរ៉ុបលោក Josep Borrell បានប្រកាសថា សហភាពអឺរ៉ុបត្រៀមខ្លួនជាស្រេចតបតវិញដោយបទដាក់ទណ្ឌកម្មបន្ទាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ