ប្រតិកម្មរបស់វៀតណាមចំពោះកាយវិការបស់ចិនលើសមុទ្រខាងកើត
(VOVworld) -ឆ្លើយសំនួររបស់អ្នកយកព័ត៍មានអំពីប្រតិកម្ម របស់វៀតណាមចំពោះ
ការដែល នាថ្ងៃទី៣៧វិច្ឆិកាខេត្តហាយណាន(ចិន)បានអនុម័តលើឯកសារធ្វើ
វិសោធន កម្មមាត្រាគ្រប់គ្រងសណ្តាប់ធ្នាប់ការពារព្រំដែនតាមមាត់សមុទ្រនៃខេត្ត
នេះដែលក្នុងនោះមានប្រជុំកោះ Hoang Sa និង Truong Saរបស់វៀតណាមនិង
ការដែលនាវា BinhMinh០២ត្រូវនាវាចិនធ្វើឲ្យដាច់ខ្សែកាប នាថ្ងៃទី៣០វិច្ឆិកា អ្នកនាំពាក្ស នៃក្រសួងការបរទេសវៀតណាម លោក Luong Thanh Nghi បាន
លើកច្បាស់ថា÷
“ បណ្ដាសកម្មភាពពោលខាងលើ របស់ភាគីចិន បានរំលោភយ៉ាងធ្ងន់ធ្ងរ
លើអធិប្បតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះចំនួន២ Hoang Sa និង
Truong Sa រំលោភទៅលើអធិបតេយ្យភាព សិទ្ធិយុត្តាធិការបស់វៀតណាម
ចំពោះដែនសមុទ្រ របស់វៀតណាម ក៏ដូចជាការព្រមព្រៀងអំពីបណ្ដាគោលការ
ណ៍ជាសារវ័ន្ត បញ្ជាណែនាំដោះស្រាយរាល់បញ្ហាលើសមុទ្រ រវាងវៀតណាម
និងចិន ដែលត្រូវបានចុះហត្ថលេខា នាខែតុលា ឆ្នាំ ២០១១ …ជាដើម។បណ្ដាសកម្មភាពនោះ បានធ្វើអោយស្ថានភាពនៅសមុទ្រខាងកើតកាន់តែ
ស្មុគស្មាញថែមទៀត៕“
|
Image: Internet |