ប្រតិកម្មរបស់វៀតណាមចំពោះការដែលចិនប្រតិបត្តិជាផ្លូវការនូវច្បាប់សុវត្ថិភាពចរាចរណ៍ផ្លូវសមុទ្រធ្វើវិសោធនកម្ម
(VOVWORLD) -វៀតណាមប្ដេជ្ញាចិត្ត និងប្រកាន់ខ្ជាប់នូវការអនុវត្តវិធានការដ៏សមស្របនឹងច្បាប់ អន្តរជាតិ ដើម្បីអនុវត្តន៍ ការពារអធិប តេយ្យភាពលើប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាម ក៏ដូចជាអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការ លើតំបន់សមុទ្ររបស់ខ្លួនដែលត្រូវបានកំណត់យ៉ាងត្រឹមត្រូវតាមបទបញ្ញត្តិនៃUNCLOS ផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម
លោកស្រី Le Thi Thu Hang។ |
នាថ្ងៃទី១ កញ្ញា ឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្ដីពីប្រតិកម្មរបស់វៀតណាម ចំពោះការដែលចិនបានប្រតិបត្តិជាផ្លូវការនូវច្បាប់សុវត្ថិភាពចរាចរណ៍ផ្លូវសមុទ្រ ធ្វើវិសោធនកម្មនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាមលោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖ បណ្ដាប្រទេសត្រូវការគោរពយ៉ាងម៉ឺងម៉ាត់សន្ធិសញ្ញាអន្តរ ជាតិដែលខ្លួនជាសមាជិក ជាពិសេសគឺអនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ដែលជាក្របខ័ណ្ឌគតិយុត្តសម្រាប់គ្រប់សកម្មភាពទាំងអស់នៅសមុទ្រ និងមហាសាគរ នៅពេលចេញផ្សាយឯកសារច្បាប់ក្នុងស្រុកដោយពាក់ព័ន្ធដល់សមុទ្រ។
វៀតណាមប្ដេជ្ញាចិត្ត និងប្រកាន់ខ្ជាប់នូវការអនុវត្តវិធានការដ៏សមស្របនឹងច្បាប់ អន្តរជាតិ ដើម្បីអនុវត្តន៍ ការពារអធិបតេយ្យភាពលើប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាម ក៏ដូចជាអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការ លើតំបន់សមុទ្ររបស់ខ្លួនដែលត្រូវបានកំណត់យ៉ាងត្រឹមត្រូវតាមបទបញ្ញត្តិនៃUNCLOS ផងដែរ៕