ប្រតិកម្មរបស់វៀតណាមចំពោះការដែលនាវាកងទ័ពជើងទឹកអាមេរិកធ្វើដំណើរឆ្លងកាត់ប្រជុំកោះ Truong Sa

(VOVWORLD) - នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្ដីពីការដែលនាវា កងទ័ពជើងទឹកអាមេរិកនាពេលថ្មីៗនេះបានធ្វើដំណើរឆ្លងកាត់តំបន់ប្រជុំកោះ Truong Sa របស់វៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា គោលជំហររបស់វៀតណាមស្ដីពីបញ្ហាអធិប តេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការនៅសមុទ្រខាងកើតគឺច្បាស់ លាស់ សមស្របទៅនឹងច្បាប់អន្តរជាតិ ហើយត្រូវបានសង្កាត់ធ្ងន់ជាច្រើនលើកច្រើនសារហើយ។

  ក្នុងឋានៈជាប្រទេសសមាជិកនៃអនុសញ្ញាអង្គការសហប្រជា ជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២និងជាប្រទេសឆ្នេរសមុទ្រខាងកើត វៀតណាម ជានិច្ចកាលគោរពសិទ្ធិសេរីភាពខាងនាវាចរណ៍ អាកាស ចរណ៍នៅសមុទ្រខាង កើតរបស់ប្រទេសដទៃដែលសមស្របទៅនឹងបទបញ្ញាត្តិនៃច្បាប់អន្តរជាតិ ជាក់ ស្ដែងគឺអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ លោកស្រី Le Thi Thu Hang បានជម្រាបថា វៀតណាមស្នើអោយប្រទេសដទៃបន្តមានការ រួមចំណែកយ៉ាងសកម្មនិងជាក់ស្ដែងទៅក្នុងការរក្សាសន្តិភាព ស្ថិរភាព ព្រមទាំង គោរពនិងអនុវត្តន៍កាតព្វកិច្ចគតិយុត្តអន្តរជាតិនានានៅតាមតំបន់សមុទ្រនិងមហាសាគរលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ