|
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh |
(VOV)_នាថ្ងៃទី២០ សីហា ឆ្លើយសំនួរបស់អ្នកយកព័ត៍មាន ស្ដីពីប្រតិកម្មរបស់វៀត
ណាមចំពោះការដែលឥណ្ឌូនេស៊ីវាយពន្លិចនាវានេសាទបរទេសមួយចំនួន នៅក្នុង
តំបន់ដែនសមុទ្រឥណ្ឌូនេស៊ី ដែលក្នុងនោះមាននាវានេសាទរបស់វៀតណាម អ្នក
នាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh បានលើកច្បាស់ថា៖
“ជាថ្មីម្តង់ទៀត យើងខ្ញុំសូមសម្ដែងនូវការព្រួយបារម្ភ ចំពោះការដែលកង
កម្លាំងមានសមត្ថកិច្ចឥណ្ឌូនេស៊ីវាយពន្លិចនាវានេសាទមួយចំនួនរបស់វៀតណាម
ដែលបានរំលោភទៅលើដែនសមុទ្ររបស់ឥណ្ឌូនេស៊ី។
នាថ្ងៃទី២០ សីហា ឆ្នាំ២០១៥ ក្រសួងការបរទេសវៀតណាមបានផ្ញើកំណត់ទូត
ស្ដីពីបញ្ហានេះជូនចំពោះភាគីឥណ្ឌូនេស៊ី ហើយសំណូមពរភាគីឥណ្ឌូនេស៊ីត្រូវ
ដោះស្រាយបញ្ហាអ្នកនេសាទវៀតណាមរំលោភដែនសមុទ្រឥណ្ឌូនេស៊ីអោយ
សមស្របទៅនឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរផងជាប្រទេស
សមាជិកអាស៊ានផង និងឈរលើស្មារតីប្រព្រឹត្តិមនុស្សធម៌ចំពោះអ្នកនេសាទ
ទាំងឡាយផង។
រីឯភាគីវៀតណាម ជានិច្ចកាលដាស់តឿន និងអប់រំអ្នកនេសាទទាំងឡាយ ត្រូវ
គោរពរាល់ការកំណត់របស់ប្រទេសនានា មិនបានរំលោភទៅលើតំបន់ដែន
សមុទ្របរទេសដោយខុសច្បាប់ដែរ៕”