ប្រតិកម្មរបស់វៀតណាមចំពោះបណ្ដាបញ្ហាអន្តរជាតិដែលបានយកចិត្តទុកដាក់

ប្រតិកម្មរបស់វៀតណាមចំពោះបណ្ដាបញ្ហាអន្តរជាតិដែលបានយកចិត្តទុកដាក់ - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh

(VOV)_ថ្ងៃទី៧មករា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh
បានឆ្លើយសំនួររបស់អ្នកយកព័ត៍មានអំពីប្រតិកម្មរបស់វៀតណាម​ចំ​ពោះ​បណ្ដា
បញ្ហាអន្តរជាតិ ដែលបានសាធារណៈមតិអន្តរជាតិយកចិត្តទុកដាក់។

          ស្ដីអំពីការដែលនាថ្ងៃទី៦មករា សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត​កូរ៉ែ
អនុវត្តសាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន អ្នកនាំពាក្យក្រសួងការបរទេស​វៀត​ណាម 
លោក Le Hai Binh បានអះអាងថា៖គោលជំហរមុនក៏ដូចជាក្រោយ​របស់​វៀតណាម
គឺគាំទ្រគ្មាននុយគ្លេអ៊ែរនៅឧបទ្វីបកូរ៉េ មិនផ្សព្វផ្សាយនុយគ្លេអ៊ែរនិងឈានទៅដល់
ការលុបចោលអាវុធនេះ។ វៀតណាមព្រួយបារម្ភយ៉ាងខ្លាំងអំពីការ សាកល្បង​គ្រាប់
បែក​អ៊ីដ្រូសែន របស់សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត​កូរ៉ែ ​នាថ្ងៃទី៦មករា
ឆ្នាំ២០១៦។ វៀតណាមអំពាវនាវអោយភាគីទាក់ទិននានា​មានសកម្មភាពជាក់ស្ដែង
ជំរុញសន្តិភាព ស្ថិរភាពនៅឧបទ្វីបកូរ៉េនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ