ប្រតិកម្មរបស់សហគមន៍អន្តរជាតិចំពោះសាលក្រមរបស់ PCA
|
ប្រតិកម្មរបស់សហគមន៍អន្តរជាតិចំពោះសាលក្រមរបស់ PCA (Image: VNA) |
(VOVworld) – នាថ្ងៃទី ១២ កក្កដា បន្ទាប់ពីតុលាការអាជ្ញាកណ្ដាលអន្តរជាតិ
(PCA) នៅទីក្រុងឡេអេ ប្រទេសហូឡង់ បានចេញសាលក្រមអំពីការប្តឹងតវ៉ា
របស់ហ្វីលីពីនចំពោះ ចិនដែលទាក់ទិនដល់ជំលោះអធិបតេយ្យភាពនៅសមុទ្រ
ខាងកើត ក្រសួងការបរទេស អាមេរិកបានចេញសេចក្តីប្រកាសដែលអះអាង
ថា៖ សាលក្រមរបស់ PCA គឺជាការរួមវិភាគ ដ៏សែនសំខាន់ចំពោះគោលដៅរួម
នៃដំណោះស្រាយសន្តិវិធីសំរាប់ជំលោះអធិបតេយ្យ ភាពនៅសមុទ្រខាងកើត។
អាមេរិកដាស់តឿនភាគីទាក់ទិនទាំងអស់ដែលមានសេចក្តី ប្រកាសអធិប
តេយ្យភាពជៀសវាងទង្វើបង្ករឿងហេតុក្រោយពី PCA ចេញសាលក្រម។ នា
ថ្ងៃទី ១២ កក្កដា សេតវិមានបានប្រកាសថា៖ សាលក្រមរបស់ PCA ត្រូវបាន
ចាត់ទុកជា ចុងក្រោយនិងមានចរិតលក្ខណៈចាប់បង្ខំខាងគតិយុត្តិ។
នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida បានលើកច្បាស់
ថា៖ ជប៉ុនប្តេជ្ញាគាំទ្រការគោរពច្បាប់និងដំណោះស្រាយដោយសន្តិវិធី មិន
ប្រើប្រាស់ឬគំរាមកំហែងអាវុធក្នុងការដោះស្រាយជំលោះនៅសមុទ្រ ហើយគាំទ្រ
សាលក្រមរបស់ PCA។
ក្នុងពេលនោះ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Perfecto Yasay បាន
ស្វាគមន៍ សាលក្រមរបស់ PCA ព្រមទាំង អំពាវនាវឲ្យភាគីទាក់ទិននានា
អត់ធ្មត់។ ហ្វីលីពីនអះអាង នឹងគោរពរសេចក្តីសម្រេចនេះ ហើយចាត់ទុក
នេះគឺជាការរួមចំណែកសំខាន់ក្នុងការខំប្រឹងប្រែងដោះស្រាយជំលោះនៅ
សមុទ្រខាងកើត។
នាថ្ងៃទី ១២ កក្កដា ក្រសួងការបរទេសចិនបានចេញសេចក្តីប្រកាស
ដែលអះអាងថា៖ ប្រទេសនេះមិនយល់ព្រមក៏ដូចជាមិនទទួលស្គាល់សាល
ក្រមរបស់ PCA។ សេចក្តីប្រកាស ពោលខាងលើបានលើកច្បាស់ថាអធិប
តេយ្យភាពសិទ្ធិនិងផលប្រយោជន៍របស់ចិននៅ សមុទ្រខាងកើតនឹងមិន
ទទួលរងឥទ្ធិពលដោយសាលក្រមរបស់ PCA ទេ។
នាថ្ងៃនេះដែរ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon បាន
អំពាវនាវឲ្យភាគី ទាក់ទិននានាក្នុងជំលោះនៅសមុទ្រខាងកើតប្រតិបត្តិ
តាមច្បាប់អន្តរជាតិ ហើយជៀសវាងទង្វើបង្កើនភាពតានតឹង។ លោក
Ban Ki Moon ក៏បានសម្តែងក្តីសង្ឃឹមថា៖ ការពិគ្រោះយោ បល់អំពីក្រម
ប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC) រវាងអាស៊ាននិង
ចិន ដោយឈរលើសេចក្តីថ្លែងការណ៍អំពីការប្រតិបត្តិនៃភាគីនានាលើ
សមុទ្រខាងកើត (DOC) នឹងបង្កើនការយោកយល់គ្នាទៅវិញទៅមក
រវាងភាគីទាក់ទិននានាក្នុងជំលោះនៅសមុទ្រខាង កើត៕